ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងទិវាបុណ្យឯករាជ្យជាតិលើកទី ៦៣

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដង្ហែព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងប្រទានភ្លើងជ័យនៅក្នុងខួបទី៦៣ នៃទិវាបុណ្យឯករាជ្យជាតិ (០៩ វិច្ឆិកា ១៩៥៣- ០៩ វិច្ឆិកា ២០១៦) ដែលប្រាព្ឋធ្វើនៅវិមានឯករាជ្យ រាជធានីភ្នំពេញ នៅវេលាម៉ោង ៧និង៤០នាទីព្រឹក។

ពិធីរំលឹកខួបបុណ្យឯករាជ្យជាតិ ក៏មានការចូលរួមពីមន្រ្តីថ្នាក់ដឹកនាំព្រឹទ្ឋសភា រដ្ឋសភា និងមន្រ្តីសមាជិករាជរដ្ឋាភិបាល តំណាងអង្គទូតប្រទេសជាមិត្តប្រចាំកម្ពុជា តំណាងក្រសួង-ស្ថាប័ន មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

ទិវាបុណ្យឯករាជ្យជាតិ គឺត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ស្នាព្រះហស្ថព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ ដែលព្រះអង្គបានដឹកនាំព្រះរាជបូជនីយកិច្ចទាមទារបាននូវឯករាជ្យពីប្រទេសអាណានិគមបារាំង នៅថ្ងៃទី ៩ វិច្ឆិកា ១៩៥៣ ដែលធ្វើអោយកម្ពុជាទទួលបានឯករាជ្យមកដល់សព្វថ្ងៃនេះ៕

1 2 4


ចែករំលែក៖