ក្នុងរយៈពេលមួយថ្ងៃនាថ្ងៃទី៧ ខែវិច្ឆិកា កម្លាំងជួយសង្គ្រោះបានជួយជនភៀសខ្លួនជាង៣ពាន់នាក់ក្នុងនោះមានស្ត្រីនិងកុមារជាច្រើននៅសមុទ្រមេឌីទែរ៉ាណេ។ នៅ ពេលនេះជនរងគ្រោះទាំងនោះត្រូវបាន បញ្ជូនទៅកាន់កំពុងផែតំបន់ភាគខាងត្បូងប្រទេសអីុតាលី។
តាមការប្រកាសរបស់កម្លាំងការពារ ដែនសមុទ្រអីុតាលីបានឲ្យដឹងថា នាវាយាម ល្បាតឆ្នេរសមុទ្រ Dattilo បានបញ្ជូនជន ភៀសខ្លួន១.០៤៥នាក់ និងសាកសព១០នាក់ចូលទៅកាន់កំពង់ផែទីក្រុងប៉ាឡាម៉ូ។ នាវា២គ្រឿងរបស់កម្លាំងទាហានជើងទឹកអីតាលីនិងអេស្ប៉ាញបានបញ្ជូនមនុស្ស ៧១២ឡើងទៅកាន់កំពុងផែ Augusta និងបញ្ជូនមនុស្ស៧៩៩នាក់រួមទាំងសាកសព៤នាក់ទៀតចូលទៅកាន់កំពុងផែReg-gio Calabria។ ក្រៅពីនេះនៅមានមនុស្សជាង៤០០នាក់បានបញ្ជូនទៅកាន់កំពង់ផែVibo Valentia ប្រទេសអៀរឡង់ដែលភាគច្រើនជនភៀខ្លួនមកពីតំបន់អាហ្រិក។
រយៈពេលកន្លងមកកម្លាំងទាហានជើងទឹកអីុតាលីបានសហការជាមួយប្រទេសក្នុង តំបន់អឺរ៉ុបជួយដល់ជនភៀសខ្លួននៅតំបន់សមុទ្រមេឌីទែរ៉ាណេ។ តាមតួលេខរបស់ អង្គការសហប្រជាតិចាប់តាំងពីដើមឆ្នាំ ២០១៦មកទល់ពេលនេះមានជនភៀខ្លួន រហូតដល់ទៅ១៦១.៦៨៨នាក់ទៅកាន់ អីុតាលី គឺកើនឡើងបើប្រៀបធៀបនឹង ដំណាក់កាលដូចគ្នាក្នុងនោះមានកុមាររហូត ដល់ទៅ១៤ភាគរយឯណោះ។
ក្នុងខែតុលាកន្លងមកមានជនភៀស ខ្លួនរហូតដល់ទៅ១៧.២៧២នាក់ចូលទៅកាន់អីុតាលីកើនឡើងជាងពាក់កណ្តាលបើប្រៀបធៀបនឹងខែតុលា ឆ្នាំ២០១៥ ដែលមានតែ៨.០០០នាក់ប៉ុណ្ណោះ។
តាមតួលេខរបស់អង្គការសហប្រជា ជាតិឲ្យដឹងថា មានជនភៀសខ្លួនប្រមាណ ៣.៩៨១នាក់ ហើយដែលបានស្លាប់ក្នុងឆ្នាំ ២០១៦ គឺកើនឡើងជាង២០០នាក់បើ ប្រៀបធៀបឆ្នាំ២០១៥៕ ម៉ែវ សាធី