លោក Eric Trump កូនប្រុសលោកដូណាល់ ត្រាំ មានសកម្មភាពខុសប្រក្រតីនៅពេលបោះឆ្នោត ដែលជាការបំពានច្បាប់បោះឆ្នោតនៅអាមេរិក។
នៅក្នុងការបោះឆ្នោតនៅទីក្រុងញូវយ៉ក លោក Eric Trump បានថតសន្លឹកឆ្នោតរបស់ខ្លួន មុនពេលដាក់ចូលក្នុងធុង ក្រោយមកក៏បានបង្ហោះតាមបណ្តាញសង្គម Twitter អំពាវនាវឲ្យ ពលរដ្ឋ មិត្តភក្តិបោះឆ្នោតឲ្យឪពុករបស់ខ្លួន ។
តាមច្បាប់នៅទីក្រុងញូវយ៉ក ការថតសន្លឹកឆ្នោត ដែលសម្រេចជ្រើសរើសរួច មិនទាន់ដាក់ចូលធុង គឺជារឿងខុសច្បាប់បោះឆ្នោត ជាសម្ងាត់ និងអាថ៌កំបាំង ។ ប្រសិនបើចោទប្រកាន់ ការផាកពិន័យជាទឹកប្រាក់១០០០ដុល្លារ ឬជាប់ពន្ធនាគា១ឆ្នាំ ៕ ម៉ែវ សាធី