ស្ត្រីអាក្រាតកាយពីរនាក់បានសម្រុកចូលទីតាំងបោះឆ្នោតនៅទីក្រុងញូវយ៉កដើម្បីប្រឆាំងនឹងបេក្ខភាពប្រធានាធិបតិដូណាល់ ត្រាំ ដែលចូលទៅបោះឆ្នោតនៅទីនោះ ។
សារព័ត៌មានTelegraph បានផ្សាយថា ឃ្លីបវីដីអូនៅកន្លែងបោះឆ្នោត Midtown Mahattan ក្នុងទីក្រុងញូវយ៉កបានបង្ហាញឲ្យឃើញថា ស្ត្រីពីរនាក់បានដោះអាវព្រលែងដើមទ្រូងស្រែកហ៊ោ ពាក្យស្លោកប្រឆាំងលោក ត្រាំ មុនពេល សន្តិសុខបញ្ជូនស្ត្រីទាំងពីរចេញខាងក្រៅ ។
នៅលើខ្នងស្ត្រីទាំងពីរនាក់នោះ មានសរសេរអក្សរថា FEMEN USA នោះជាសញ្ញាបង្ហាញឲ្យឃើញថា ជាសមាជិកក្រុម Femen ដែលជាក្រុមតែងតែធ្វើបាតុកម្មអាក្រាតកាយនៅអាមេរិក ។ ស្ត្រីទាំងពីរនាក់ខាងលើបានសរសេរឈ្មោះលោកត្រាំនៅលើដើមទួ្រងតែម្តង ។
កន្លងមកលោកស្រី គ្លីនតុន បានធ្វើប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមស្ត្រីនៅអាមេរិក ដោយលោកបានរិះគន់ស្ត្រី និងធ្លាប់មានព័ត៌មានអាស្រូវ ពាក់ព័ន្ធនឹងការបៀតបៀនផ្លូវភេទស្ត្រីផងដែរ ៕ ម៉ែវ សាធី