ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែន អបអរសាទរលោកដូណាល់ ត្រាំ ទទួលជោគជ័យសំរាប់ការបោះឆ្នោតជាប្រធាធិបតីអាមេរិក

ចែករំលែក៖

ភ្នំពេញ៖  សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអបអរសាទរលោកដូណាល់ ត្រាំ ទទួលជោគជ័យសំរាប់ការបោះឆ្នោតជាប្រធាធិបតីអាមេរិក ។

សម្តេចបានថ្លែងយ៉ាងដូច្នេះកាលពីរសៀលថ្ងៃទី៩ ខែវិច្ឆិកាថា៖ «អបអរសាទរ ឯកឧត្តម ដូណាល់ ត្រាំ (Donald Trump) ដែលបានទទួលជោគជ័យសំរាប់ការបោះឆ្នោតជាប្រធាធិបតីអាមេរិក។

ប៉ុន្មានថ្ងៃមុន នៅពេលដែលខ្ញុំបង្ហាញនូវការគាំទ្ររបស់ខ្ញុំ ចំពោះ ឯកឧត្តម មានមនុស្សមួយចំនួនបានចេញមកវាយប្រហារខ្ញុំ រហូតចោទ ឯកឧត្តម ថាជាមនុស្សផ្តាច់ការទើបមានមនុស្សដូចខ្ញុំទៅគាំទ្រ។

ពេលនេះអ្វីៗច្បាស់ហើយ គឺប្រជាជនអាមេរិកត្រូវការឯកឧត្តមដឹកនាំ ហើយការគាំទ្ររបស់ខ្ញុំក៏មិនខុសដែរ» ៕

as


ចែករំលែក៖