ព័ត៌មានទាន់ហេតុការណ៍៖

ក្លិបធំនៅថៃចង់ទាក់ទងនាំ​យក​អតីតកីឡាករ​ឆ្នើមពី Chelsea

ចែករំលែក៖

ក្លិបរបស់ថៃឈ្មោះ Muangthong United បានទាក់ទងនាំយកអតីតតារាឆ្នើមរបស់ក្រុមតោខៀវ Chelsea និងRealMadrid កីឡាករ Michael Essien មកកាន់ទឹកដី SCGStadium របស់ខ្លួនដែលជារឿងមិនគួរឲ្យជឿ ។

តាមប្រភពពីGhanaian បានឲ្យដឹងថា កីឡាករខ្សែបម្រើ Essien កំពុងទំនេរមិនទាន់មានក្លិបក្រោយចាកចេញពីPanathinaikosនៃក្របខ័ណ្ឌកំពូលរបស់ក្រិក ។ ទោះជាយ៉ាងណាក៏ដោយលទ្ធផលជោគជ័យឬអត់ក្លិបMuangthongនៅមិនទាន់ប្រកាសនៅឡើយទេ។

ការទាក់ទងកីឡាករសញ្ជាតិហ្គាណាកើតឡើងក្រោយពេលក្លិបជើងឯករបស់ថៃបានបញ្ចេញTanaboon Kesarat ឲ្យទៅក្រុមChiangrai United ធ្វើឲ្យពេលនេះគ្រូបង្វឹកលោក TotchtawanSripan កំពុងស្វែងរកសមាជិកថ្មីមកបំពេញចន្លោះខ្វះខាតត្រង់តំណែងខ្សែបម្រើការពារ។

មុនពេលចាកចេញទៅកាន់ Real Madrid និង ACMilan កីឡាករ Michael Essien ត្រូវបានចាត់ទុកជាកីឡាករអាហ្វ្រិកដ៏ជោគជ័យបំផុតមួយក្នុងនោះធ្លាប់ឈ្នះពាន៩ដូចជា English Premier League និង UEFA Champions League ជាមួយក្លិប Chelsea ៕

4845-rrrr_large essien_large


ចែករំលែក៖