ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកដីរេចង្កូតបុករះបណ្ដាល ឲ្យខូចខាតរថយន្ត៣​គ្រឿង​រងរបួស​មនុ​ស្ស​២០នាក់​ ផ្លូវជាតិ​លេខ​៤១

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖​ នៅថ្ងៃទី២៧ ខែវិច្ឆិកា​ ឆ្នាំ២​០​២៦ វេលាម៉ោង​១៦​និង៣២​នាទី លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤១​ចន្លោះគីឡូ​ម៉ែត្រ១៦-១៧ស្ថិតនៅចំណុចភូមិខ្លែ​ងពណ៌ជើង ឃុំព្រៃញា​តិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ពី​រថ​យន្តដឹកដីមួយគ្រឿង​ម៉ាក​Nissan ពណ៌សស្លាកលេខចង្កូតស្ដាំKDL-​1399​បើ​កបរដោយសុខ សំណាង ភេទប្រុស អាយុ ២២ឆ្នាំ ភូ​មិតុងរ៉ុង ឃុំតុងរ៉ុង ស្រុកកំពង់ចាម ខេត្តកំពង់ចាម។ 

តាមសាក្សីនៅកន្លែងកើតហេតុ​ រថ​យ​ន្ត​ដឹក​ដី​បើកបរពីទិសខាងត្បូងទិ​សខាងជើង។ ដល់ចំណុចកើតហេតុ​បាន​រេចង្កូតបុករថយន្ដមួយគ្រឿងម៉ាកLEXUS HS25​0​H ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BV-​39​1​0 បើកបរដោយឈ្មោះ ហេង វ៉េងឈាង ភេទប្រុស អាយុ​៣​៦ឆ្នាំរស់នៅភូមិត្រពាំងវែង ឃុំត្រពាំងគង ស្រុកសំរោងទង​ បន្ដរេចង្កូតទៅបុក​រថយន្ត១គ្រឿងទៀតម៉ាក​IS​U​​Z​U ប្រភេទក្រឡុកសុីម៉ង់​ស្លាក​លេខ  ភ្នំពេញ5A-​0​086 បើកបរដោយឈ្មោះណៃ ណូន ភេទប្រុស អាយុ​​៣៥ឆ្នាំ រស់នៅភូមិត្រពាំងខ្ចង់ ឃុំរ​លាំងគ្រើល ស្រុកសំ​រោងទងរួចប​ន្ត​ទៅបុករថយន្ត១គ្រឿងទៀត​ម៉ាក​Nis​san ពណ៌សគ្មានពាក់ស្លា​កលេខបើកបរដោយឈ្មោះ សុខ សំអូន ភេទប្រុស អាយុ២៦ឆ្នាំ​ រស់ភូមិខ្ពបវែង ឃុំប​សេដ្ឋ ស្រុកបសេដ្ឋ ជារថយន្ដដឹកកម្មកររោងចក្រ​(៧៥ ស្រី៧៤នាក់)។ 

លោកវរសេនីយ៍ឯក​ យ៉ាង​ សុខលី​ អធិការនគរបាលស្រុ​កគងពិសី​ បា​នបញ្ជាក់​ថា​ ករណី​គ្រោះថ្នាក់​ចរា​ច​រ​ណ៍​នេះ​ ផ្ដើម​ចេញ​មកពីរថយន្ដដឹកដី​ស្លាកលេ​ខចង្កូតស្ដាំ KDL-​1399​មិនបន្ថយល្បឿននិងមានការឆ្វេសប្រហែសលើការបើកបរ​បានបង្កកា​រ​ខូចខាតសម្ភារៈទ្រព្យសម្បត្ដិរថយន្ដ៤គ្រឿង​ និងរ​បួ​សមនុស្ស​២០នាក់​ស្រី​១៦នាក់​។

សមត្ថកិច្ចនគរបាលបា​នបញ្ជូនអ្នករបួសទៅមន្ទី​រព្យាបាល​និងយកវត្ថុតាងបង្ក​មករក្សាទុកនៅអធិកា​រដ្ឋាន​នគរបាលស្រុកគងពិសី ដើម្បីចាត់ការតាមនិតិវិធីបន្ត​៕

ដោយ៖ សូរិយា


ចែករំលែក៖