ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានភាពនយោបាយពិភពលោកនឹងប្រែប្រួល ក្រោយលោកដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតី

ចែករំលែក៖

សហរដ្ឋអាមេរិក៖ តាមលទ្ធផល បណ្តោះអាសន្ននៅពេលនេះបេក្ខភាពមកពីគណបក្សសាធារណរដ្ឋលោកដូណាល់ ត្រាំ ទទួលបានជ័យជម្នះលើសលប់គឺលើស ពីការរំពឹងទុកទៅទៀតនៅក្នុងការបោះឆ្នោត ប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ ។ ក្នុង នោះលោកត្រាំ អាចទទួលបានអាសនៈ រហូតដល់ទៅ៣០៤អាសនៈលើសពីតម្រូវការអាសនៈដើម្បីក្លាយជាប្រធានាធិបតី ដែលមានតែ២៧០ប៉ុណ្ណោះ។ ប៉ុន្តែលោក ត្រាំ ត្រូវរង់ចាំរហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ទើបក្លាយជាប្រធានាធិបតី ជំនួសលោក បារ៉ាក់ អូបាម៉ា។

ជាមួយនឹងលទ្ធផលទាំងនោះគឺពិតជាមិនគួរឲ្យជឿដោយនៅមុនពេលបោះឆ្នោត និងពេលកំពុងបោះឆ្នោតរាល់ការវិភាគ ការស្ទង់មតិសុទ្ធតែបានបង្ហាញថា លោកស្រី គ្លីនតុនមានឱកាសក្លាយជាប្រធានាធិបតីដល់ទៅ៩០ភាគរយ តែទីបំផុតលោកស្រីទទួលបានអាសនៈតែ២៣២ប៉ុណ្ណោះ។

ប៉ុន្តែនោះមិនទាន់ជាលទ្ធផលចុងក្រោយ នៅឡើយទេបើទោះបីគណបក្សសាធារណ រដ្ឋមានសំឡេងលើសលប់ក៏ដោយ ។ លោក ដូណាល់ ត្រាំ ត្រូវរង់ចាំការបោះឆ្នោតពី តំណាងរាស្ត្រដែលជួបជុំគ្នានៅថ្ងៃទី១៧ ខែធ្នូដើម្បីបោះឆ្នោតជ្រើសរើសប្រធានា ធិបតី និងអនុប្រធានាធិបតី។ ក្រោយមក សភាអាមេរិកនឹងជួបប្រជុំដំបូងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ ដើម្បីសម្រេចជាលើក ចុងក្រោយ។ នៅពេលនោះបើលោកត្រាំមានសំឡេងគាំទ្រគ្រប់គ្រាន់ពីតំណាង រាស្ត្រនឹងត្រូវស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។

កត្តាអ្វីដែលធ្វើឲ្យលោកស្រីគ្លីនតុនបរា ជ័យ ចំណែកដូណាល់ ត្រាំទទួលជ័យជម្នះក្នុងការបោះឆ្នោតអាមេរិកឆ្នាំ២០១៦

ការបោះឆ្នោតអាមេរិកឆ្នាំ២០១៦គឺជាការបោះឆ្នោតទទួលបានការចាប់អារម្មណ៍បំផុតពីមជ្ឈដ្ឋានជុំវិញពិភពលោកដោយសារតែស្ថានភាពពិភពលោកកំពុងតែក្តៅ គគុកនៅតំបន់ជាច្រើនដូចជាមជ្ឈិមបូព៌ា និងអាស៊ីប៉ាស៊ីហ្វិកជាដើម ។

នៅពេលមុនការបោះឆ្នោតប្រព័ន្ធផ្សព្វផ្សាយទាំងអស់នៅអាមេរិកបានគាំទ្រលោក ស្រី ហ៊ីលឡារី គ្លីនតុន និងការស្ទង់មតិចុង ក្រោយក៏បានបង្ហាញឲ្យឃើញថា លោកស្រីគ្លីនតុនមានសង្ឃឹមជាប់ជាប្រធានាធិបតីអាមេរិក ។ ហេតុអ្វីពេលបោះឆ្នោតពិត ប្រាកដបែរជាចាញ់ទៅវិញ? តើកត្តាអ្វី ដែលបណ្តាលឲ្យលោកស្រីគ្លីនតុនចាញ់លោក ដូណាល់ ត្រាំ?

កត្តាទី១ ៖ តាមទម្លាប់ក្នុងការដឹកនាំ របស់អាមេរិកដែលមានពីរគណបក្សកាន់ អំណាច ហើយនៅក្នុងគណបក្សមួយក្នុង ចំណោមពីរគឺមិនអាចកាន់តំណែងលើសពី២អាណត្តិនោះឡើយ។ ជាក់ស្តែងនៅពេល ប៉ុន្មានអាណត្តិចុងក្រោយនេះគឺអតីត ប្រធានាធិបតីប៊ីល គ្លីនតុន មកពីគណបក្សប្រជាធិបតេយ្យក៏កាន់តំណែងបានតែ២ អាណត្តិក៏ប្តូរទៅឲ្យគណបក្សសាធារណរដ្ឋវិញដែលមានលោកប៊ូសជាប្រធានាធិបតី។ ២អាណត្តិក្រោយមកពលរដ្ឋអាមេរិកក៏ បានប្តូរបោះឆ្នោតឲ្យគណបក្សប្រជាធិប តេយ្យដែលមានលោកអូបាម៉ាជាប្រធានាធិបតីដឹកនាំវិញម្តង។ ដូច្នេះពេលនេះការប្តូរ ទៅឲ្យគណបក្សសាធារណរដ្ឋដឹកនាំវិញគឺជារឿងមួយមិនមានអ្វីប្លែកឡើយ ។

កត្តាទី២ ៖ ពលរដ្ឋអាមេរិកគឺជាពលរដ្ឋ ដែលរស់នៅក្នុងប្រទេសបិតាប្រជាធិបតេយ្យ ដូច្នេះពួកគាត់មិនចង់ឃើញគោលនយោបាយដឹកនំាអាមេរិកដដែលមិនមានការ ផ្លាស់ប្តូរនោះឡើយ។ ប្រសិនបើលោកស្រីគ្លីនតុនជាប់ឆ្នោតនយោបាយមួយចំនួន របស់លោកអូបាម៉ាក៏ដូចជានយោបាយដឹក នាំរបស់គណបក្សប្រជាធិបតេយ្យសម្រាប់អាមេរិកមិនមានការផ្លាស់ប្តូរនោះឡើយគឺ អាចបន្តដូចដើមជាង៥០ភាគរយ។ ទាំងនោះមិនមែនជាការចង់បានរបស់ពលរដ្ឋអាមេរិកដែលត្រូវជួបនឹងបញ្ហាដដែលៗថែម មួយអាណត្តិទៀតនោះទេ។ ដូច្នេះពលរដ្ឋ អាមេរិកសម្រេចឲ្យគណបក្សសាធារណ រដ្ឋដឹកនាំវិញម្តង បើទោះបីបេក្ខភាពប្រធានា ធិបតីមានឥរិយាបថមិនសមរម្យ មិនមាន បទពិសោធន៍នៅក្នុងការដឹកនាំឆាកនយោបាយក៏ដោយ។ ការប្តូរគណបក្សដឹកនាំមាន ន័យថា ប្តូរនយោបាយដឹកនាំទាំងស្រុង ។

នៅពេលនេះក្តីស្រមៃក្លាយជាប្រធានា ធិបតីស្រីរបស់អាមេរិកត្រូវបាត់បង់ ហើយអាចបាត់បង់ជារៀងរហូតសម្រាប់លោកស្រីគ្លីនតុនក៏ដូចជាពលរដ្ឋអាមេរិកដោយ នៅពេលនេះអាមេរិកមិនមានស្ត្រីនយោ បាយរូបណាដែលឆ្នើមដូចលោកស្រីគ្លីន តុនឡើយអាចប្រជែងតំណែងប្រធានាធិបតី អាមេរិក ។ ពលរដ្ឋអ្នកគាំទ្រលោកស្រីបានស្រែកទ្រហោយំចំពោះការបរាជ័យដែល នឹកស្មាន មិន ដល់ក្រោយរយៈពេលជាច្រើន ខែឱបជាប់ក្តីសង្ឃឹមជានិច្ចនោះ ។

នៅពេលនេះដែរលោកស្រីគ្លីនតុនបានទូរស័ព្ទទៅកាន់លោកដូណាល់ ត្រាំ ទទួល ស្គាល់ពីការបរាជ័យរបស់ខ្លួន ហើយជូនពរ ដល់លោកត្រាំផងដែរ ។

លោក បារ៉ាក់ អូបាម៉ា ៖ ទោះបីជាមានរឿង អ្វីកើតឡើងក៏ដោយក៏ព្រឹកស្អែកនេះព្រះ អាទិត្យនៅតែរះ

ព្រះអាទិត្យនឹងនៅតែរះនៅព្រឹកស្អែក បើទោះបីជាលទ្ធផលបោះឆ្នោតកំណត់ថានរណាជាអ្នកឈ្នះក៏ដោយរវាងលោកស្រី ហ៊ីលឡារី គ្លីនតុន នឹងលោក ដូណាល់ ត្រាំ។ នេះគឺជាការលើកឡើងរបស់ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិលោក បារ៉ាក់ អូបាម៉ា នៅក្នុងសារវីដេអូមួយផ្ញើជូនជនរួមជាតិ អាមេរិកដែលចុះផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik កាលពីថ្ងៃទី៩ ខែវិចិ្ឆកា ឆ្នាំ ២០១៦ ។

ថ្លែងនៅក្នុងសុន្ទរកថាបង្ហោះលើ Twitter លោក អូបាម៉ា បានលើកឡើងដូច្នេះថា «បើទោះជាមានរឿងអ្វីកើតឡើងក៏ដោយក៏ស្អែកព្រឹកព្រះអាទិត្យនៅតែរះ ហើយសហរដ្ឋអាមេរិកនៅតែជាមហាអំណាចនៅលើពិភពលោក»។ ជាមួយគ្នានោះដែរលោក អូបាម៉ា បន្ថែមថា «យើងអាចទទួលយក បានតែមួយគត់នោះគឺការសហការគ្នានិងមួយវិញទៀតយើងមិនគួរចាត់ទុកថាអ្នកនេះជាអ្នកសាធារណរដ្ឋឬក៏អ្នកនោះជាអ្នកប្រជាធិបតេយ្យឡើយ ប៉ុន្តែសុទ្ធតែប្រជា ជនអាមេរិកថ្វីបើបេក្ខជនដែលខ្លួនគាំទ្រឈ្នះឬចាញ់»។

គួរបញ្ជាក់ថា បើតាមលោក អូបាម៉ា ការប្រកួតប្រជែងគ្នារវាងលោកស្រី គ្លីនតុន នឹងលោក ត្រាំ បង្ហាញពីប្រជាធិបតេយ្យ អាមេរិកដែលនេះហើយនឹងធ្វើឱ្យសហរដ្ឋអាមេរិកកាន់តែខ្លំាង។ ពេលនេះលទ្ធផលបានបង្ហាញយ៉ាងច្បាស់ហើយថា លោក ដូណាល់ ត្រាំ ជាអ្នកឈ្នះដោយបានទទួលសំឡេងនាំមុខដាច់ឆ្ងាយពីលោកស្រី ហុីល ឡារី គ្លីនតុន ។

សម្តេចតេជោអបអរសាទរជ័យជម្នះ របស់ លោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតី របស់សហរដ្ឋអាមេរិក

ភ្លាមៗបន្ទាប់ពីលទ្ធផលបានប្រកាសថា លោក ដូណាល់ ត្រាំ ជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ច្រកកម្ពុជាក៏បានចេញមកសម្តែងការអបអរសាទរផងដែរ ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការអបអរសាទរតាមហ្វេសប៊ុករបស់សម្តេច ថា «អបអរសាទរឯកឧត្តម ដូណាល់ ត្រាំ (Donald Trump) ដែលបានទទួលជោគជ័យសម្រាប់ការបោះឆ្នោតជាប្រធាធិបតី អាមេរិក» ។

សម្តេចតេជោ ហ៊ុន សែន ក៏ឆ្លៀតឌឺដង ឲ្យមេបក្សប្រឆាំងដែលបានហៅសម្តេច និងលោក ត្រាំ ជាជនផ្តាច់ការផងដែរ។ សម្តេចតេជោបានថ្លែងដូច្នេះថា «ប៉ុន្មាន ថ្ងៃមុននៅពេលដែលខ្ញុំបង្ហាញការគាំទ្រ របស់ខ្ញុំចំពោះឯកឧត្តមមានមនុស្សមួយ ចំនួនបានចេញមកវាយប្រហារខ្ញុំរហូត ចោទឯកឧត្តមថា ជាមនុស្សផ្តាច់ការទើប មានមនុស្សដូចខ្ញុំទៅគាំទ្រ»។

សូមបញ្ជាក់ថា ការគាំទ្ររបស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជាចំពោះលោកត្រាំ បាន ធ្វើឡើងមុនពេលដំណើរការបោះឆ្នោតមកម្លេ៉ះ ។ សម្តេចតេជោ ហ៊ុន សែន ថា «បើ ដូណាល់ ត្រាំ ឈ្នះឆ្នោតពិភពលោកនឹង មានសភាពការណ៍ល្អប្រសើរ ។ ពេលនេះ អ្វីៗច្បាស់ហើយគឺប្រជាជនអាមេរិកត្រូវការ ឯកឧត្តមដឹកនាំ ហើយការគាំទ្ររបស់ខ្ញុំក៏ មិនខុសដែរ» ៕ ម៉ែវ សាធី+ ហេង សូរិយា

Republican presidential candidate Donald Trump speaks during a rally in Eugene, Ore., Friday, May 6, 2016. (AP Photo/Ted S. Warren)


ចែករំលែក៖