សារព័ត៌មាន Sunday Times បានដកស្រង់ប្រភពព័ត៌មានដែលមិនបញ្ចេញឈ្មោះឲ្យដឹងថា កម្លាំងទាហានអង់គ្លេស និងណាតូបានបញ្ជាក់ថា មាននាវាមុជទឹក៣គ្រឿងរបស់រុស្ស៊ីបានសហការជាមួយ នាវាផ្ទុកយន្តហោះ និងនាវាចម្បាំងរុស្ស៊ីនៅដែនសមុទ្រមេឌីទែរ៉ាណេ។
សារព័ត៌មានខាងលើបានផ្សាយថា នាវាមុជទឹកពីរគ្រឿងប្រភេទ Akula ដើរ ដោយថាមពលបរមាណូ និងមួយគ្រឿង ទៀតដើរដោយថាមពល Diesel ។ នាវា មុជទឹកទាំងនោះរបស់រុស្ស៊ីអាចបំពាក់កាំ ជ្រួចមីស៊ីលប្រភេទ Caliber ដើម្បីវាយ ប្រហារកម្ទេចគោលដៅនៅក្នុងប្រទេស ស៊ីរីក្នុងនោះមានទីក្រុងអាឡែបប៉ូផងដែរ។
ដើម្បីឆ្លើយតបទៅនឹងការមន្ទិលសង្ស័យ របស់ណាតូក្រសួងការបរទេសរុស្ស៊ីបាន បញ្ជាក់ថា បណ្តានាវារបស់រុស្ស៊ីធ្លាប់ឈរជើងនៅទីនោះតាំងពីអតីតកាល ដូច្នេះការ ទៅដល់ទីនោះមិនមែនជារឿងចម្លែកឡើយ។
កាលពីថ្ងៃទី១៥ ខែតុលា រុស្សីបានបញ្ជូន នាវាផ្ទុកយន្តហោះ Kuznetsov នាវាយាម ល្បាត Peter នាវាប្រឆាំងមីស៊ីលបុក Severonmorsk និងនាវាចម្បាំង Kulakov ទៅកាន់ដែនសមុទ្រមេឌីទែរ៉ាណេចូលរួមជា មួយកងពលប្រចាំនៅតំបន់សមុទ្របាល់ ទិក។
សារព័ត៌អង់គ្លេសបានផ្សាយថា នាវា មុជទឹក៣គ្រឿងខាងលើបានចូលរួមជា មួយកម្លាំងនាវាផ្ទុកយន្តហោះ Kuznetsov បានទៅកាន់ស៊ីរីកាលពីសប្តាហ៍កន្លងមក។
ភាពតានតឹងរវាងរុស្ស៊ីនឹងលោកខាងលិចកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្រោយពេលលោកខាងលិចបានចោទ ប្រកាន់ថា រុស្ស៊ីបានទម្លាក់គ្រាប់បែកពាសវាលពាសកាលសម្លាប់ពលរដ្ឋស្លូតត្រង់នៅទីក្រុងអាឡែបប៉ូ។ រដ្ឋាភិបាលទីក្រុង មូស្គូបានបើកការវាយប្រហារនៅទីក្រុង អាឡែបប៉ូរយៈពេល២សប្តាហ៍កន្លងមកទៅលើក្រុមប្រឆាំងរដ្ឋាភិបាល និងក្រុមភេរវ កម្មអ៊ិស្លាមជ្រុលនិយម។
សកម្មភាពរបស់រុស្ស៊ីបានធ្វើឲ្យណាតូសម្តែងការបារម្ភពីការចល័តនាវាចម្បាំង រុស្ស៊ីជាច្រើនគ្រឿងកាត់ក្បែរប្រទេសអឺរ៉ុបសំដៅទៅស៊ីរី។ ណាតូបារម្ភថា នាវាផ្ទុកយន្តហោះរុស្ស៊ីអាចនឹងលួចចូលទៅទម្លាក់គ្រាប់បែកនៅស៊ីរីបាន។ សហភាពអឺរ៉ុប បានប្រជុំគ្នាបន្តដាក់សម្ពាធលើរុស្ស៊ី។ អង្គការណាតូមិនសូវទុកចិត្តរុស្ស៊ីទេ ទោះបីជារុស្ស៊ីនិងកងទ័ពស៊ីរីបានយល់ព្រមអនុវត្ត បទឈប់បាញ់ដែលកំពុងតែមាននៅតំបន់អាឡិបនៅស៊ីរីពេលនេះក្តី។ កាលពីពេល ថ្មីៗនេះលោក ចេន ស្តូលតិនបឺរ ជាអគ្គលេខាធិការអូតង់បានសម្តែងការបារម្ភដោយ ប្រាប់ថា នាវាចម្បាំងរុស្ស៊ីកំពុងឆ្ពោះទៅ មុខសំដៅទៅសមុទ្រមេឌីទែរ៉ាណេ។ អូតង់ គិតថា នាវាទាំងនេះអាចចូលទៅបង្កើនការវាយលុកនៅអាឡិបបាន។
អង់គ្លេសបានសង្កេតឃើញវត្តមាននាវាចម្បាំងរុស្ស៊ី៨គ្រឿងក្នុងនោះមាននាវាផ្ទុក យន្តហោះ Amiral Kouznetsov អាមៀ រ៉ាល់ គូស្នេតសូវ។ ក្បួននាវាទាំងនេះធ្វើ ដំណើរឆ្ពោះទៅសមុទ្រមេឌីទែរ៉ាណេ។ រុស្ស៊ីប្រាប់ថា នាវាផ្ទុកយន្តហោះខ្លួនមានផ្ទុក យន្តហោះប្រដេញ និងឧទ្ធម្ភាគចក្រច្រើនគ្រឿងធ្វើដំណើរទៅស៊ីរីដើម្បីពង្រឹងវត្តមានយោធារុស្ស៊ីក្នុងតំបន់នោះ។ សម្រាប់អង់ គ្លេស រុស្ស៊ី ធ្វើសកម្មភាពយោធាបែបនេះដើម្បីចាំមើលប្រតិកម្មពីអូតង់។ ប្រទេសសមាជិកអូតង់កំពុងតាមដានសកម្មភាពយោធារុស្ស៊ីតទៅទៀត។
សហភាពអឺរ៉ុបបានដំឡើងសំឡេងដាក់ រុស្ស៊ីដោយគំរាមថា អាចដាក់ទណ្ឌកម្មថ្មីៗ ទៀត ប្រសិនបើរុស្ស៊ីនៅតែបន្តបង្កបទឧក្រិដ្ឋ ទម្លាក់គ្រាប់បែក។ តាំងពីថ្ងៃទី២២ ខែកញ្ញា មក ការទម្លាក់គ្រាប់បែកនៅតំបន់គ្រប់គ្រងដោយក្រុមឧទ្ទាមពីសំណាក់កងទ័ពស៊ីរីនិង រុស្ស៊ីបានសម្លាប់ជនស៊ីវិលរាប់រយនាក់។
នៅពេលនេះដែរ អង់គ្លេសនិងអាល្លឺម៉ង់ បានបញ្ជូនកម្លាំងជាច្រើនទៅកាន់ប្រទេសណាតូជាប់ព្រំដែនរុស្ស៊ីក្រោយពេលមានសកម្មភាពខុសប្រក្រតីកើតឡើងនៅទីនោះ។
កន្លងមករដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក Franck Walter Steinmeier បាន ប្រកាសថា អាល្លឺម៉ង់នឹងតបតវិញ ប្រសិនបើប្រទេសជាសមាជិកណាតូរងការវាយប្រហារ។ បើទោះបីលោកមិនបានបញ្ជាក់ ថា ប្រទេសណានោះតែការប្រកាសរបស់ លោក គឺសំដៅទៅលើប្រទេសរុស្ស៊ី ដែលកំពុងតែបង្កើនអាវុធនៅតាមព្រំដែនប្រទេស សមាជិកណាតូ។
នៅក្នុងជំនួបពិភាក្សារបស់គណៈកម្ម ធិការសភាអឺរ៉ុបនៅប្រទេសបារាំងតំណាង រាស្ត្រអង់គ្លេសលោក Mark Pritchard បានដាក់សំណួរសួរថា បើប្រទេសជាសមា ជិកណាតូរងការវាយប្រហារ តើអាល្លឺម៉ង់ តប់តវិញដោយយោធាដែរឬទេ តាមមាត្រា ទី៥ នៃសន្ធិសញ្ញារបស់ណាតូ?
នៅក្នុងមាត្រាខាងលើ បើប្រទេសជា សមាជិកណាតូណាមួយរងការវាយប្រហារ នោះប្រទេសណាតូដទៃទៀតត្រូវតែជួយ និងវាយប្រហារទៅលើសត្រូវរបស់ខ្លួន។
ក្រៅពីនេះអង់គ្លេសបានសម្រេចបញ្ជូនកម្លាំងទាហានប្រមាណ១.០០០នាក់រួមជាមួយអាវុធធុនធ្ងន់ជាច្រើនទៅកាន់ព្រំដែនជាប់ប្រទេសរុស្ស៊ី។ សកម្មភាពបែបនេះគឺ ជាការដាក់គំនាបយ៉ាងខ្លាំងទៅលើរុស្ស៊ីក្នុង ពេលដែលរុស្ស៊ីបានបញ្ជូនអាវុធទំនើបៗជាច្រើនទៅកាន់ព្រំដែនជាប់អឺរ៉ុប។
ទាហានអង់គ្លេសប្រមាណជិត១ពាន់នាក់រួមជាមួយរថក្រោះរថពាសដែកយន្តហោះគ្មានមនុស្សបើកត្រូវបានបញ្ជូនទៅកាន់ប្រទេសអេស្តូនៀនៅដើមឆ្នាំ២០១៧ដើម្បីជួយដល់ប្រទេសតំបន់បាល់ទិកគេចផុតពីការគំរាមកំហែងរបស់រុស្ស៊ី។
សារព័ត៌មាន តេឡេក្រាប បានផ្សាយ ថា នេះជាសកម្មភាពដាក់ពង្រាយកម្លាំង ទាហានរយៈពេលយូររបស់អង់គ្លេស និង មានចំនួនច្រើនបំផុតចាប់តាំងពីសង្គ្រាមត្រជាក់បានបញ្ចប់។
តាមការប្រកាសរបស់ក្រសួងការពារជាតិអង់គ្លេសបានបញ្ជាក់ថា កម្លាំងទាហាន ទាំងនោះនឹងឈរជើងនៅក្នុងទីតាំងយោធា Tapa ក្នុងរយៈពេល៦ខែដើម្បីបង្កើតទៅជាកងពលមួយក្នុងចំណោម៤របស់ ណាតូដែលបានដាក់ពង្រាយនៅប្រទេសតំបន់សមុទ្របាល់ទិកសម្រាប់ទប់ស្កាត់ រុស្ស៊ី។
ការប្រកាសបញ្ជូនទាហានរបស់អង់គ្លេស ទៅកាន់ព្រំដែនជាប់រុស្ស៊ីនេះកើតឡើងក្នុងពេលដែលទំនាក់ទំនងរវាងរុស្ស៊ីនឹងណាតូកាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃដោយ សារតែហេតុការណ៍ដែលបានកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែននិងស៊ីរី។
អង់គ្លេសនិងអាល្លឺម៉ង់គឺជាប្រទេស ដែលមានឥទ្ធិពលនៅអឺរ៉ុបបានបញ្ចេញ សកម្មភាពដើម្បីការពារប្រទេសជាសម្ពន្ធ មិត្តរបស់ខ្លួន៕ ម៉ែវ សាធី