ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចាប់បានបុរសវៀតណាមម្នាក់ធ្វើសកម្មភាពលួចក្នុងក្រុងសៀមរាបរាប់ឆ្នាំមកហើយ

ចែករំលែក៖

ខេត្តសៀមរាប៖ ជនជាតិវៀតណាមម្នាក់ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយកម្លាំនគរបាលប៉ុស្តិ៍សង្កាត់ស្វាយដង្គំ ចុះប្រត្តិបត្តិការ ស្រាវជ្រាវឈានដល់ការឃាត់ខ្លួន ដែលជនរូបនេះ ជាមុខសញ្ញាចាស់ ធ្លាប់ធ្វើសកម្មភាពលួចមិនរើសមុខ នៅក្នុងក្រុងសៀមរាបយូរឆ្នាំមកហើយ ។

ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង២យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅម្តុំផ្សារញ៉ែ ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។

សមត្ថកិច្ចនគរបាលបានប្រាប់ថា ជនសង្ស័យត្រូវបានឃាត់ខ្លួននៅពេលដែលរូបគេចូលវេរលុយមួយកន្លែងនៅម្ដុំផ្សារញែរ ។ ជនសង្ស័យមាន ឈ្មោះ ង្វៀង ធីតែវ អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភ្នំពេញ បច្ចុប្បន្នមកនៅក្រុងសៀមរាប ជាមុខសញ្ញាចាស់ ធ្លាប់ធ្វើសកម្មភាព លួចភ្ញៀវជាច្រើនលើក ក្នុងភូមិសាស្ត្រ សង្កាត់ស្វាយដង្គំ។

ជនសង្ស័យ បានសារភាពនៅចំពោះមុខសមត្ថកិច្ចថានៅពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅវេលាម៉ោង២យប់ រូបគេ បានឡើងតាមរបងសណ្ឋាគារ Hotel Resort ស្ថិតក្នុងភូមិក្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានយកទូរស័ព្ទដៃម៉ាក អាយ ហ្វូន ចំនួន២គ្រឿង , កូនកាបូបដាក់លុយចំនួន២ និងកាបូបស្ពាយចំនួន១ ដែលទុកនៅ ពីខាងជើងគ្រែ របស់ជនរងគ្រោះ ប្រុស ស្រី២នាក់ ហើយនៅក្នុងកាបូបមានលុយ ម៉ា ឡេស៊ី មួយចំនួន,លុយដុល្លាចំនួន២០០ដុលា្លរ និងកាតធនាគារ ATM មួយចំនួន ព្រមទាំងលិខិតឆ្លងដែន ចំនួន២សន្លឹកផងដែរ ។

ជនសង្ស័យបានបន្តថា រូបគេបានធ្វើសកម្មភាព លួចនៅក្នុងភូមិសាស្ត្រ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានចំនួន១៣ លើក ហើយសម្ភារៈដែល លួចបានយកទៅ លក់នៅភ្នំពេញ ប៉ុន្តែមិនចាំកន្លែងណានោះទេ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់ ចំណែកវត្ថុតាងដែលដកហូតបានប្រគល់ឱ្យម្ចាស់ដើមវិញ ៕ ប៊ុន រិទ្ធី

2016-11-11-16_02_59

2016-11-11-16_02_19


ចែករំលែក៖