ប្រធានាធិបតី ទើបតែជាប់ឆ្នោត ដូណាល់ ត្រាំបានប្រកាសថា ការធ្វើបាតុកម្មប្រឆាំងលោក នៅទូទាំងអាមេរិកគឺ ជារឿងមិនយុត្តិធម៌ឡើយសម្រាប់លោក «លេងមិនស្អាត» ចាញ់ មិនព្រមទទួលស្គាល់ ។
ក្រោយបោះឆ្នោត៤៨ម៉ោង បាតុកម្មប្រឆាំងលោកដូណាល់ ត្រាំ កើតឡើងគ្រប់ទិសទី ក្នុងសហរដ្ឋអាមេរិក គឺជារឿងមិនយុត្តិធម៌ឡើយសម្រាប់លោកត្រាំ ។ លោកដូណាល់ ត្រាំ បញ្ជាក់ថា លោកពិតជាខកចិត្តយ៉ាងខ្លាំងនៅ ពេលបោះឆ្នោតប្រកបដោយយុត្តិធម៌ ហើយប្រព័ន្ធផ្សព្វផ្សាយនានានៅអាមេរិកប្រឆាំងនឹងរូបលោកផងដែរ គឺជារឿង មិនស្អាតឡើយ មិនផ្តល់យុត្តិធម៌ដល់រូបលោក ។
កន្លងមក សារព័ត៌មានNew york times បានផ្សាយថា លោកដូណាល់ ត្រាំ ត្រូវបានជំនួយការដក់មិនឲ្យលោកប្រើប្រាស់បណ្តាញសង្គម Twitter ដោយខា្លចលោក ប្រើប្រាស់ពាក្យសម្តីមិនគប្បីនៅពេលបោះឆ្នោត ។
នៅពេលនេះដែរ រដ្ឋាភិបាល លោកអូបាម៉ា កំពុងតែផ្សះផ្សាជាមួយលោកដូណាល់ ត្រាំ ដើម្បីបង្កើតរដ្ឋាភិបាលមួយទទួលបានជោគជ័យ ។
នៅពេលនេះ មានពលរដ្ឋអាមេរិកជាច្រើនបានបង្ហាញការខកចិត្តចំពោះជ័យជម្នះរបស់លោកដូណាល់ ត្រាំ ។ ក្រុមបាតុករប្រឆាំងបានប្រកាសថា មិនទទួលស្គាល់ប្រធានាធិបតីថ្មីនោះឡើយ ក្រុមបាតុករស្រែកខ្លាំងៗថា « មិនមែនជាប្រធានាធិបតីរបស់យើងឡើយ» ។
ការធ្វើបាតុកម្មបានកើតឡើងនៅទីក្រុងធំៗចំនួន៨នៅអាមេរិក ក្រោយពេលលោកត្រាំ ជាប់ឆ្នោតក្លាយជាប្រធានាធិបតី។ អ្នកដែលចូលរួមបាតុកម្មភាគច្រើនជាយុវវ័យ ដោយពួកគេចាត់ទុកថា ការគ្រប់គ្រងរបស់លោកត្រាំ នឹងធ្វើឲ្យមានវិវាទ និងប្រកាន់ពូជសាសន៍កាន់តែខ្លាំងឡើង ៕ ម៉ែវ សាធី