ព័ត៌មានទាន់ហេតុការណ៍៖

បោះឆ្នោតប្រធានាធបិតី Moldova បេក្ខភាពមិនគាំទ្រអឺរ៉ុបទទួលបានជ័យជំនៈ

ចែករំលែក៖

លទ្ធផលក្រោយពេលរាប់សន្លឹកឆ្នោតបាន៩៩ភាគរយ បង្ហាញឲ្យឃើញថា បេក្ខភាពប្រធានាធិបតិ Igor Dodon បាននាំមុខគូរប្រជេងMaia Sandu នៅក្នុងការបោះឆ្នោតលើកទីពីរ ក្នុងប្រទេសម៉ាលដូវ៉ា ។

គិតដល់ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា លទ្ធផលរាប់សន្លឹកឆ្នោតបាន៩៩ភាគរយ ឃើញថា លោក Dodon ប្រធានគណបក្ស អ្នកសង្គមននិយម (PSRM)ទទួលបានជ័យជំនៈលើគូប្រជែងគឺលោក Maia Sandu ប្រធានគណបក្ស ចលនាសមគ្គី អតីតរដ្ឋមន្ត្រីក្រសួងអបរំ ដោយសម្លេង៥៤,៦ និង៤៥,៣ភាគរយ ។

សារព័ត៌មាន Die Welt របស់អាល្លឺម៉ង់បានផ្សាយថា ការបោះឆ្នោតប្រធានាធបិតីជុំទីពីរ ធ្វើឡើងនៅថ្ងៃតី១៣ ខែវិច្ឆិកា នៅប្រទេសម៉ាលដូវ៉ា ដោយមានពលរដ្ឋទៅបោះឆ្នោតប្រមាណ៥៣,៣៣ភាគរយ ស្មើ១,៦លាននាក់។

តាមគណៈកម្មាធិការរៀបចំការបោះឆ្នោតមានពលរដ្ឋជាង១៣០ពាន់នាក់ រស់នៅបរទេសចូលរួមបោះឆ្នោតលើកនេះផងដែរ គឺកើនឡើង ទ្វេដងបើប្រៀបធៀបនឹងឆ្នាំមុន។ ការដែលមានអ្នកនៅបរទេសចូលរួមបោះឆ្នោតច្រើនបានធ្វើឲ្យខ្វះសន្លឹកឆ្នោតសម្រាប់បោះឆ្នាំនេះ ។

សារព័ត៌មានរុស្ស៊ី Interfax បានផ្សាយថា បេក្ខភាពDodon បានប្រកាសថា ពលរដ្ឋម៉ាលដូវ៉ា មានការជ្រើសរើសត្រឹមត្រូវ ហើយមិនបានធ្វើឲ្យមានភាពតានតឹងនៅពេលបោះឆ្នោតឡើយ លោក ដូដនបានអំពាវនាវឲ្យពលរដ្ឋសមគ្គីគ្នាដើម្បីប្រទេសជាតិទាំងអស់គ្នា។

នៅក្នុងការបោះឆ្នោតលើកទីមួយ កាលពីថ្ងៃទី៣០ ខែតុលា លោកដូដន ទទួលបានការគាំទ្រ៤៨ភាគរយ គឺមិនគ្រប់គ្រាន់ដើម្បីដឹកនាំប្រទេស ទើបមានការរៀបចំបោះឆ្នោតជាលើកទីពីរទៀត ។

គណបក្សរបស់លោកដូដន មានអាសនៈ២៤ក្នុងសភា ដែលមាន១០១អាសនៈ ។ គណបក្ស PSRM របស់លោកគឺជាគណបក្សប្រឆាំង ដែលមានឥរិយាបទតឹងតែងជាមួយរដ្ឋាភិបាល ស្និទ្ធនឹងអឺរ៉ុប។ ចំណែករូបលោកដូដន វិញ គឺមិនគាំទ្រអឺរ៉ុបនោះឡើយ ៕ ម៉ែវ សាធី

rtx2tera


ចែករំលែក៖