ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នារងរបួសមនុស្សប្រុស ស្រី៤នាក់

ចែករំលែក៖

ខេត្តប៉ៃលិន៖ មនុស្សប្រុស ស្រី៤នាក់បានរងរបួសធ្ងន់ ស្រាល បន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង៤និង៥០នាទីរសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅចំណុចផ្លូវកៅស៊ូ ភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្ដដឹងថា នៅពេលមុនកើតហេតុ គេបានឃើញម៉ូតូ៣គ្រឿង ជិះជែងគ្នា មួយគ្រឿងជិះជែងទៅផុត ស្រាប់តែ២គ្រឿងទាក់ដៃម៉ូតូដួលបោកក្បាលទៅផ្លូវជាតិបណ្តាលឲ្យយុវតីម្នាក់រងរបួសធ្ងន់សន្លប់នៅនឹងកន្លែងកើតហេតុ រីឯ៣នាក់របួសស្រាល ។

ជនរងគ្រោះទាំង៤នាក់ ទី១ ឈ្មោះគឹម ឆៃលីន ភេទស្រី អាយុ ១៧ឆ្នាំជាសិស្ស រស់នៅភូមិអូរកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជិះម៉ូតូ HONDA Dream ពាក់ស្លាកលេខ ១B-១២១៧ រងរបួសធ្ងន់ បែកចង្កាផ្នែកខាងក្រោម, ទី២ឈ្មោះ រស់ មន្នីរ័ត ភេទស្រី អាយុ ១៧ឆ្នាំ រងរបួសស្រាល រស់នៅភូមិបរយ៉ាខា សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន, ទី ៣ ឈ្មោះ គុម ពុធចាន់រី ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិបយ៉ាខា សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្ត ប៉ៃលិន រងរបួសស្រាល និងទី៤ ឈ្មោះ សៀម ឃឿម ភេទប្រុស អាយុ៤៤ឆ្នាំ រងរបួសស្រាល រស់នៅភូមិគីឡូ ឃុំត្រែងស្រុករតនៈមណ្ឌុលខេត្តបាត់ដំបង ជិះម៉ូតូ HONDA Dream ពណ៌ខ្មៅ គ្មានផ្លាកលេខ ៕ ស សារ៉េត

ae-3 ae ae-1 ae-2


ចែករំលែក៖