ព័ត៌មានទាន់ហេតុការណ៍៖

ថៃបង្ក្រាបគ្រឿងញៀនរឹបអូសថ្នាំយ៉ាម៉ាច្រើនសែនគ្រាប់

ចែករំលែក៖

អាជ្ញាធរប្រទេសថៃបានធ្វើសកម្មភាពបង្ក្រាបគ្រឿងញៀន រឹបអូសបានថ្នាំយ៉ាម៉ាច្រើនសែនគ្រាប់ ស្ថិតនៅក្នុងចំការកៅស៊ូដែលជនសង្ស័យនាំយកទៅកប់លាក់ទុកក្នុងដី ។ ថ្នាំញៀនទាំងនេះ គិតជាទឹកប្រាក់ស្មើនឹងប្រមាណជាង១៥០លានបាត ។

របង្ក្រាបរបស់សមត្ថកិច្ចថៃ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ស្ថិតនៅត្រង់ចំណុចក្នុងចំការកៅស៊ូមួយកន្លែង ភូមិ១០ ឃុំណងឡាត់ឡក ស្រុកបានខាយ ខេត្តរ៉ាក់យ៉ង ប្រទេសថៃ ។

ប្រភពបានរាយការណ៍ថា កម្លាំងអង្គភាពជំនាញនៃក្រុមតម្រួតថៃ បានឈានដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលរស់នៅក្បែរចំការកៅស៊ូខាងលើ ឈ្មោះធីរៈ ផុន ហៅ ចឺស៊ុត ប្រាក់សឺត ភេទប្រុស អាយុ៣៩ឆ្នាំ និងឈ្មោះ ម៉ែវ បំរុងកុលហៅ វិឆៃ ភេទប្រុស អាយុ៤២ឆ្នាំ ។ ក្នុងពេលដែលឃាត់ខ្លួន កម្លាំងជំនាញបានដកហូតថ្នាំញៀនប្រភេទយ៉ាម៉ា៦០៧០០០គ្រាប់ និងថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៣០គីឡូក្រាម ៕ ថាច់ យ៉ាត

3 1 2


ចែករំលែក៖