ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន សូមឲ្យបងប្អូនជនរួមជាតិបន្តការសប្បាយរីករាយថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូក ។
កាលពីថ្ងៃទី១៥ ខែវិច្ឆិកា សម្តេចតេជោហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសបុកថា៖
« ថ្ងៃនេះជាថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក។
សូមបងប្អូនជនរួមជាតិ បន្តការសប្បាយរីករាយជាមួយការយកចិត្តដាក់លើសុវត្តិភាពគ្រប់ផ្នែកទាំងជាបុគ្គលទាំងជាក្រុមទូកមកពីវត្តតាមភូមិឃុំ ពិសេសយកចិត្តទុកដាក់លើអានាម័យ។
តាមទម្លាប់ទូកដែលនៅជិតចេញដំណើរត្រឡប់ទៅមូលដ្ឋានវិញនៅល្ងាចនេះ ទូកនៅខេត្តឆ្ងាយចេញដំណើរនៅក្បែរភ្លឺ ឬព្រឹកស្អែក ។
សូមបងប្អូនយកចិត្តទុកដាក់លើសុវត្តិភាពនៃការធ្វើដំណើរពិសេសកុំជិះលើកាណូតដែលសណ្តោងទូកធ្ងន់លើសចំណុះដែលនាំដល់គ្រោះថ្នាក់ជាយថាហេតុ។
កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបង្កើនការយកចិត្តទុដាក់លើការងារសន្តិសុខសណ្តាប់ធ្នាប់សង្គមដើម្បីធានាសុវត្តិភាពសម្រាប់ប្រជាជនទូទៅ» ៕