ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៦ រយៈពេល ២ថ្ងៃកន្លងមក ប្រមាណ ១លាន ៧ សែននាក់

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៦ រយៈពេល ២ថ្ងៃកន្លងមក ប្រមាណ ១លាន ៧ សែននាក់ បន្ទាប់ពី ព្រះរាជពិធីបុណ្យអុំទូកដែលកម្ពុជាបានខកខានអស់ រយៈពេល៤ឆ្នាំ (២០១១ ,២០១២,២០១៣ និង២០១៥ មកនោះ នៅឆ្នាំ២០១៦នេះ ត្រូវបានប្រារព្ធធ្វើឡើងវិញ ក្រោមព្រះរាជាធិបតីភាពរបស់ព្រះមហាក្សត្រកម្ពុជា។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី អ្នកនាំពាក្យ រដ្ឋបាល រាជធានីភ្នំពេញ នៅថ្ងៃទី ១៥ វិច្ឆិកា នេះ ។

ផ្អែកតាមតាមរបាយការណ៍របស់ សាលារាជធានីភ្នំពេញថា ៖ នៅថ្ងៃទីមួយនៃពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែនេះ មានអ្នកចូលរួមទស្សនាផ្ទាល់ចន្លោះពី៦០ទៅ៧០ម៉ឺននាក់ប៉ុណ្ណោះ ។ ដោយឡែកនៅថ្ងៃទី ០២ មានចំនួន ៧០ម៉ឺនទៅ៨០ម៉ឺននាក់

ចំណែកករណីលួចវិញមានតែ៣ករណីប៉ុណ្ណោះ ក្នុងនោះជនសង្ស័យពីរនាក់ត្រូវបានចាប់ខ្លួន។

ដោយឡែកលើករណីប្រណាំងទូកវិញ មានទូកតែ២គ្រឿងប៉ុណ្ណោះបានលិច ហើយកីឡាករអុំទូកទាំងអស់ត្រូវបានជួយសង្គ្រោះមិនមានគ្រោះថ្នាក់ដល់អាយុជីវិត កីឡាករអ្វីឡើយ ។

តាមប្រភពដ៍ដែលបាន បញ្ជាក់ថា៖ នៅថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូកនេះ ត្រូវបានគេវាយតម្លៃដែរថា បានប្រព្រឹត្តទៅដោយរលូនក្រោមការការពារពីកងកម្លាំងសន្តិសុខជាង១០០៣២ នាក់ ។ ប៉ុន្តែយ៉ាងណាក៏ដោយ ចំនួនអ្នកចូលរួមទស្សនាដោយផ្ទាល់ពិធីបុណ្យអុំទូកនៅឆ្នាំនេះ មានចំនួនកើនឡើង នៅ ឡើយ បើធៀបទៅនឹងបណ្តាឆ្នាំ២០១៤ ។

លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានសន្និដ្ឋានថា ៖ ការកើនឡើងចំនួនអ្នកចូលរួមទស្សនានៅថ្ងៃទី១ ,២ នៃពិធីបុណ្យជាតិ នេះ ទំនងជាប្រជាពលរដ្ឋកម្ពុជាមួយចំនួនមិនមានការ ភ័យខ្លាច ចំពោះព្រឹត្តិការណ៍រត់ជាន់គ្នានៅកោះពេជ្រ កាលពីឆ្នាំ២០១០ នោះឡើយ ។

ចំណែកលោក អាង គឹមអ៊ាង អតីតប្រធានទីភ្នាក់ងារទេសចរណ៍កម្ពុជា បានកត់សំគាល់ដែរថា ការខកខានប្រារព្ធពិធីបុណ្យប្រពៃណីជាតិជាច្រើនលើក បានធ្វើឲ្យចំនួនអ្នកមកទស្សនាពិធីបុណ្យអុំទូកនេះកើនឡើង ហើយចំនួនទូកដែលចូលរួមប្រណាំងក៏បានកើនឡើងដែរ ។

សូមបញ្ជាក់ថា ៖ ព្រះរាជពិធីបុណ្យ បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ត្រូវបានកម្ពុជាប្រារព្ធធ្វើឡើងវិញ បន្ទាប់ពីខកខានចំនួន៤លើក ចាប់តាំងពីមានព្រឹត្តិការណ៍រត់ជាន់គ្នានៅកោះពេជ្រ កាលពីថ្ងៃទី ២២ វិច្ឆិកាឆ្នាំ២០១០មក គឺនៅឆ្នាំ២០១១ម្តង ដោយសារកម្ពុជាជួបគ្រោះទឹកជំនន់, ឆ្នាំ២០១២និងឆ្នាំ២០១៣ម្តងទៀត ដោយសារប្រជាពលរដ្ឋកម្ពុជាត្រូវកាន់មរណទុក្ខព្រះបរមរតនកោដ្ឋ និងចុងក្រោយនៅឆ្នាំ២០១៥ ម្តងទៀត។ មូលហេតុកាលណោះ គឺដោយសាតែទឹក រ៉ាក់ពេកមិនអាចអុំបាន និងប្រជាពលរដ្ឋនៅទូទាំប្រទេសខ្វះទឹប្រើប្រាស់ ៕ សំរិត

image3

image2

image4

image8

image5 image6 image7


ចែករំលែក៖