ព័ត៌មានទាន់ហេតុការណ៍៖

តារាឆ្នើម Lionel Messi បដិសេធកុងត្រាថ្មីជាមួយ Barcelona

ចែករំលែក៖

តាមសារព័ត៌មាន Marca បានបង្ហើបឲ្យដឹងថា ម្ចាស់ពាន Ballon d’Or ៥ សម័យកាល Lionel Messi បានបដិសេធមិនព្រមបន្តកុងត្រាជាមួយ Barcelona តាំងពីពាក់កណ្ដាលខែកក្កដា អំឡុងពេលរូបគេធ្វើដំណើរសម្រាកលំហែកាយជាមួយក្រុមគ្រួសារ។ កីឡាករវ័យ២៩ឆ្នាំរូបនេះ ក៏បានពិចារណា ចង់ចាកចេញពីក្លិបយក្សអេស្ប៉ាញ Barcelona មុនចប់កុងត្រានៅឆ្នាំ២០១៨ផងដែរ។ នេះបើតាមសេចក្ដីរាយការណ៍ពីអេស្ប៉ាញកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ។

មូលហេតុដែលធ្វើឲ្យកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ រារែកមិនចង់តកុងត្រាជាមួយក្លិប Barcelona ព្រោះតែរូបគេធុញថប់នឹងរឿងពន្ធនៅប្រទេសអេស្ប៉ាញ។

គួររំលឹកថា ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi ត្រូវបានតុលាការកាត់ក្ដីឲ្យជាប់ពន្ធនាគាររយៈពេល២១ខែម្ដងហើយប៉ុន្តែទោសនេះត្រូវព្យួរ ហើយកន្លងមកក៏បានឡើងតុលាការតវ៉ាជាច្រើនដងបន្តបន្ទាប់ដែរ ។ មានពាក្យចចាមអារ៉ាមជាច្រើនបានឲ្យដឹងថា តារាបាល់ទាត់ឆ្នើមលំដាប់ពិភពលោករូបនេះ អាចនឹងវិលត្រឡប់ទៅក្រុមចាស់ Newell’s Old Boys របស់គេវិញនៅស្រុកកំណើត ៕

lionel-messi_large


ចែករំលែក៖