ខេត្តព្រៃវែងៈ លោកឧកញ៉ា ម៉ិល សា រឿន នាយកក្រមហ៊ុនសារឿនរតនៈនិង លោកស្រី មាស ណារី,លោក គួច ណាវ នាយកប្រតិបត្តិមជ្ឈមណ្ឌលនាឡិកាស្វុីស និងជប៉ុន,លោកគ្រុយ សុវណ្ណ សមាជិកក្រុម ប្រឹក្សាខណ្ឌដូនពេញនិងលោកស្រីអឹុង មុយ គាង ព្រមទាំងពុទ្ធបរិស័ទនៅរាជធានីភ្នំពេញ និងខេត្តព្រៃវែងមានសទ្ធាជ្រះថ្លាក្នុងព្រះ ពុទ្ធសាសនាបានមូលមតិគ្នាជាឯកច្ឆន្ទផ្តួច ផ្តើមធ្វើបុណ្យកឋិនទានសាមគ្គីមួយដើម្បីដង្ហែយកទៅវេរប្រគេនព្រះ សង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពទ្ធសីមាវត្តបាខៅវណ្ណារាម ស្ថិតនៅភូមិព្រៃផ្តៅ ឃុំស្តៅ កោង ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីថ្ងៃទី ១២ ខែវិចិ្ឆកា ឆ្នាំ២០១៦ ។
ព្រះគ្រូចៅអធិការព្រះនាមរតន ពិសិដ្ឋ បានមានថេរដីកាថា បច្ច័យដែលប្រមូល បានមកពីបុណ្យកឋិនទាននេះគឺយកទៅ កសាងរបងវត្តដែលមានបណ្តោយ២០០ ម៉ែត្រកម្ពស់២ម៉ែត្រ និងចាក់សាបទីធ្លាក្នុង វត្តបាខៅវណ្ណារាមនេះជាដើម។ ព្រះអង្គ មានថេរដីកាបន្តថា សមិទ្ធផលដែលកសាង ក្នុងទីអារាមនេះមានការចូលរួមចំណែកពី សប្បុរសជននានាជាច្រើនក្នុងនោះមាន ថវិកាប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ។ ដោយឡែកបច្ច័យដែលទទួលបានពីបុណ្យ កឋិនទានមហាសាមគ្គីនាពេលនេះមាន ទឹកប្រាក់ទាំងអស់សរុបចំនួន៣៦លាន៦ សែន៦មុឺន៦ពាន់៦រយរៀល។
លោក គ្រុយ សុវណ្ណ ជាម្ចាស់ដើមបុណ្យ មានប្រសាសន៍ថា ជារៀងរាល់ឆ្នាំលោក ព្រមទាំងក្រុមគ្រួសារទាំងអស់តែងតែចូល រួមផ្តួចផ្តើមធ្វើបុណ្យប្រមូលបច្ច័យកសាង ទីសេនាសនៈក្នុងទីអារាមវត្តបាខៅវណ្ណារាម នេះ។ ជាងនេះទៅទៀតលោកនិងក្រុម គ្រួសារក៏បានផ្តល់ដីស្រែមួយកន្លែងជាប់ បរិវេណវត្តជូនទៅវត្តសម្រាប់ប្រើប្រាស់ទៅតាមតម្រូវការទៀតផង។
ក្រោយពីពិធីសំណេះសំណាលរួចមក លោក គួច ណាវ លោក ម៉ិល សារឿននិង លោកស្រីមាស ណារី លោកគ្រុយ សុវណ្ណ និងលោកស្រីអុឹង មុយគាង ព្រមទាំង សប្បុរសជនទាំងអស់បានចែកអំណោយ ដល់សិស្សានុសិស្ស លោកគ្រូ លោកតា លោកយាយ មេភូមិ មេឃុំ នគរបាលនិង ចុងភៅដាំស្លផងដែរ។
លោកម៉ិល សារឿន មានប្រសាសន៍ថា បើទោះជាយ៉ាងណាក៏ដោយនៅគ្រប់កម្ម វិធីទាំងអស់លោកតែងតែគិតគូរជានិច្ចដល់ បងប្អូនចុងភៅមិនដែលខានទោះអំណោយ មានតិចឬច្រើនក្តី។
លោកគួច ណាវ ក៏បានមានប្រសាសន៍ ដែរថា អំណោយដែលបានចែកជូនប្រជា ពលរដ្ឋ សិស្សានុសិស្សនៅពេលនេះរួម មាន សៀវភៅនិងប៊ិចជាង៧០០ឈុត ក្រមាចំនួន១០០ សារុង៦០ សាប៊ូដុសខ្លួន និងថវិកាមួយចំនួនទៀត។
គួរបញ្ជាក់ដែរថា នេះគឺជាបុណ្យកឋិន ទានសាមគ្គីលើកទី៣ហើយដែលលោក គួច ណាវ នាយកប្រតិបតិ្តមជ្ឈមណ្ឌល នាឡិកាស្វុីសនិងជបុ៉ន លោកឧកញ៉ា មិុល សារឿន នាយកក្រុមហ៊ុនសារឿនរតនៈនិង លោកស្រី មាស ណារី បានប្រារព្ធធ្វើបុណ្យ កឋិនទាននេះជាមួយពុទ្ធបរិស័ទនៅរាជធានី ភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកណ្តាលនិងខេត្ត ព្រៃវែង ទី១ដង្ហែចូលវត្តកល្យព្រឹក្ស ហៅ វត្តជង្រុក ស្ថិតនៅភូមិជង្រុក ឃុំជង្រុក ស្រុក គងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៧ ខែ តុលា ឆ្នាំ២០១៦ ទី២ វត្តជ័យឧត្តម ភូមិជ័យ ឧត្តម ឃុំសំរោង ស្រុកកៀនស្វាយ ខេត្ត កណ្តាលកាលពីថ្ងៃទី៦ ខែវិចិ្ឆកា ឆ្នាំ២០១៦ និងទី៣ វត្តបាខៅវណ្ណារាមនេះ៕ នី សោភា