ភ្នំពេញ៖ ព្រះចន្ទដ៏ធំបានផុសអណ្ដែតកាត់ផ្ទៃពពកនៅចំពីលើប្រទេសកម្ពុជា កាលពីយប់ថ្ងៃចន្ទទី១៤ ខែវិច្ឆិកា ឆ្នាំ ២០១៦ ដែលបានផ្ដល់ឱកាសសម្រាប់ មនុស្សទូទៅបានមើលឃើញដោយផ្ទាល់នឹងភ្នែកទទេជាមួយពន្លឺដ៏ភ្លឺថ្លា ។
គេនិយាយថា ព្រះចន្ទពេញវង់ ឬ “sup- ermoon”នេះនឹងមិនមានទៀតទេរហូត ដល់ឆ្នាំ២០៣៤ ទើបមានម្ដងទៀតបាន ន័យថា គឺ៧០ឆ្នាំទើបមានបែបនេះម្តង ។
ព្រះចន្ទពេញបូណ៌មីដែលកម្រកើត មានបំផុតកាលពីយប់ថ្ងៃចន្ទក៏ផុសរូបរាងផងដែរនៅលើប្រទេសមួយចំនួនដូចជា ប្រទេសកម្ពុជា, ប្រទេសក្រិក, ប្រទេស ឥណ្ឌា, ប្រទេសហ្ស៊កហ្ស៊ី, ប្រទេសអាល្លឺ ម៉ង់, ប្រទេសអុីស្រាអែល, ប្រទេសក្រូអាត, ប្រទេសអេស៉្បាញ, ប្រទេសព័រទុយហ្គាល់, សហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀត។
ពាក្យថា “supermoon” ត្រូវបានគេប្រើ នៅពេលដែលព្រះចន្ទពេញវង់មានទំហំធំជាង១៤ភាគរយនិង៣០ភាគរយបញ្ចេញពន្លឺភ្លឺជាងធម្មតា ខណៈព្រះចន្ទធ្វើដំណើរ ទៅកាន់តែជិតភពផែនដីជាងពេលណា ណាទាំងអស់ចាប់តាំងពីឆ្នាំ១៩៤៨មក។
ព្រះចន្ទនឹងធ្វើដំណើររំលងចម្ងាយ 216,486 Miles (348,400Km) នៃផ្ទៃ ខាងលើរបស់ផែនដី ៕ ហេង សូរិយា