ខ្សែប្រយុទ្ធជើងចាស់របស់ក្លិបRomaកីឡាករ Francesco Totti ជិតអាចចូលប្រកួតវិញបានហើយ ដោយសារតែរូបគាត់កំពុងតែហ្វឹកហាត់ជាមួយនឹងក្រុមក្រោយសះស្បើយពីរបួស។
កីឡាករវ័យ៤០ឆ្នាំនេះ បានរងរបួសសាច់ដុំប្រគៀក ហើយត្រូវអវត្តមានពីក្រុម Roma អស់ចំនួន ៣ប្រកួតហើយពោលគឺពេលប៉ះក្រុម Empoli, Austria Viennaនិង Bologna។
ប៉ុន្តែFrancesco Tottiអាចវិលប្រឡប់មកហ្វឹកហាត់វិញហើយ ពិសេសគាត់បានប្រើបណ្តាញ សង្គមFacebookដើម្បីបង្ហាញពីក្តីសប្បាយរីករាយរបស់គាត់ទៀតផង។
Tottiស៊ុតបាន២គ្រាប់ក្នុងចំណោម៦ប្រកួតឲ្យក្រុមRomaសម្រាប់រដូវកាថ្មីនេះ ហើយពួកគេនឹង ត្រូវប៉ះក្រុមAtalantaនៅថ្ងៃអាទិត្យក្នុងក្របខណ្ឌ័អ៊ីតាលីSerie A ៕