កីឡាករវាយតឺន្នីសលំដាប់លេខ២ពិភពលោក Novak Djokovicបានកក់សំបុត្រទៅលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃកម្មវិធីATP World Tourក្រោយយកឈ្នះលើកីឡាករ Milos Raonic។
ម្ចាស់ជើងឯក៥សម័យ Novak Djokovicបានផ្ទួលកីឡាករ Milos Raonicដោយលទ្ធផល 7-6 (8-6) 7-6 (7-5)នៅកីឡាដ្ឋាន O2 Arena ហើយ Novak Djokovicក៏ជាកីឡាករដំបូងគេដែលបានទៅវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រ។
ប្រសិនបើកីឡាករសញ្ជាតិស៊ែប៊ីនេះឈ្នះជើងនោះ រូបគេនឹងទទួលបានចំណាត់ថ្នាក់លេខ១ ពិភពលោកវិញហើយពីកីឡាករអង់គ្លេស Andy Murray។
Djokovicបាននិយាយក្រោយពេលប្រកួតចប់ថា “ខ្ញុំអាចយកឈ្នះបានដោយសារតែខ្ញុំមានភាព ជឿជាក់ពោរពេញដោយស្មារតីប្រុងប្រយ័ត្នខ្ពស់។ ខ្ញុំសង្ឃឹមថាឱកាសនឹងមករកខ្ញុំហើយខ្ញុំអាចចាប់យកវាបាន ” ៕