ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យជា ម្តាយ និងកូនត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនហើយចោទពីបទរក្សាទុកអាវុធខុសច្បាប់ក្រោយពី សមត្ថកិច្ចស្រាវជ្រាវរកឃើញថាអាវុធខ្លីនោះជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់បាញ់បោះសេរីបណ្តាលឲ្យមនុស្ស២នាក់រង របួសនៅចំណុចកាស៊ីណូ និងនៅខាងក្រោយ សណ្ឋាគារនាគមាសចាស់ក្នុងមូលដ្ឋាន ក្រុងប៉ោយប៉ែត។
លោកជា ដា មេបញ្ជាការកងរាជ អាវុហត្ថអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជនសង្ស័យម្តាយ និងកូនទាំង២ នាក់មានឈ្មោះ១, កែវ ប៊ុនរ័ត្ន ភេទប្រុស អាយុ១៧ឆ្នាំ ២,អ៊ុំ សុផា ភេទស្រី អាយុ ៤៧ឆ្នាំត្រូវបានឃាត់ខ្លួនកាលពីវេលា ម៉ោង៨ព្រឹកថ្ងសទី១៤ ខែវិច្ឆិកា ឆ្នាំ ២០១៦ នៅផ្ទះជនសង្ស័យ ស្ថិតក្នុង មណ្ឌល១០ ភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
ជនសង្ស័យនិងវត្ថុតាងជាកាំភ្លើងខ្លីកា ៥៩ត្រូវបានម្ចាស់យកទៅកប់ក្នុងដីបរិវេណ ផ្ទះ រកឃើញគ្រាប់ចំនួន៣គ្រាប់ និង បង់១។
លោកជា ដា បានឱ្យដឹងទៀតថាកាំភ្លើង ខ្លីកា៥៩ដែលម្ចាស់យកទៅកប់ក្នុងដី បរិវេណផ្ទះខាងលើមានគ្រាប់ចំនួន៣ គ្រាប់ និងបង់១ ហើយកាំភ្លើងនោះជារបស់ ឈ្មោះ កែវ សីហា ហៅពាង ភេទប្រុស អាយុ២៥ឆ្នាំ ដែលបានឃាត់ខ្លួនពីកម្លាំងអាវុហត្ថក្រុងប៉ោយប៉ែតកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ពាក់ព័ន្ធនឹងគ្រឿង ញៀន និងប៉ុនប៉ងមនុស្សឃាតទៅលើជន រងគ្រោះឈ្មោះ រស់ រស្មី ភេទប្រុស អាយុ ១៦ឆ្នាំ នៅខាងក្រោយសណ្ឋាគារនាគ មាសចាស់ ក្រុងប៉ោយប៉ែត។
ជាមួយនឹងការឃាត់ខ្លួនម្ចាស់កាំភ្លើង ឈ្មោះ កែវ សីហា ហៅពាង ជននេះមិន ឆ្លើយសារភាពពាក់ព័ន្ធនឹងអាវុធខ្លីខាងលើនោះឡើយ។ បន្ទាប់មកកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងអាវុធហត្ថក៏បាន បង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យជាបក្ខ ពួកម្ចាស់កាំភ្លើងឈ្មោះ កែវ សីហា ហៅ ពាងបានម្នាក់ទៀតមានឈ្មោះ បូរ ហុកគា ភេទប្រុស អាយុ២១ឆ្នាំ ពាក់ព័ន្ធនឹងគ្រឿង ញៀន។ លុះក្រោយពីឃាត់ ខ្លួនបូរ ហុកគា នោះហើយ ទើបអាវុធហត្ថ ឈានដល់ ឃាត់ខ្លួនម្តាយ និងកូនប្រុស២នាក់ខាង លើ ដែលជាប់ពាក់ព័ន្ធសមគំនិត និងយក កាំភ្លើងខ្លីកា៥៩ ទៅកប់ក្នុងដីបរិវេណផ្ទះ នោះតែម្តង៕ សំ វិច្ឆិកា