ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិវៀតណាម១៤នាក់ត្រូវបានដាក់ក្រោមការត្រួតពិនិត្យពីបទថតចម្លងបង្កាន់ដៃត្រួតពិនិត្យជនបរទេសខុសច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ ជនជាតិវៀតណាម១៤នាក់ ក្នុងនោះស្រី៦នាក់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដែលបានប្រើប្រាស់បង្កាន់ ដៃ ត្រួតពិនិត្យជនបរទេសអន្តោប្រវេសន៍ ថតចម្លងខុសច្បាប់ ។

ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បាន ឲ្យដឹងថា សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀត ណាម១៤នាក់ ដែលប្រើប្រាស់បង្កាន់ដៃត្រួតពិនិត្យជនបរទេសថតចម្លងដោយខុសច្បាប់ ហើយបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមនីតិវិធីដោយតុលាការសម្រេចដាក់ ជនត្រូវចោទ ជនជាតិវៀតណាមឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយតម្រូវឲ្យជាប់កាតព្វកិច្ចមួយចំនួនដូច ជាមិនឲ្យផ្លាស់ប្តូរទីលំនៅតម្កល់ប្រាក់២ លានរៀល ។ល។

ប្រភពដដែលបន្ថែមថា ជនជាតិវៀតណាមទាំងនេះជំនាញនឹងចាត់ការបន្ដ ដោយត្រូវដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទប្រើប្រាស់ឯកសារក្លែងក្លាយ តាមបញ្ញត្តិ មាត្រា៦២៨នៃក្រមព្រហ្មទណ្ឌឲ្យគោរព កាតព្វ កិច្ចដូចខាងក្រោម ទី១- មិនត្រូវផ្លាស់ប្តូរលំនៅឋាន ដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ, ទី២-ត្រូវបង្ហាញខ្លួន រៀងរាល់មួយខែម្តង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ គឺថ្ងៃទី១ នៃដើមខែ នីមួយៗ, ទី៣- ត្រូវឆ្លើយតបនឹងការកោះ ហៅពីគ្រប់បុគ្គលដែលបានចាត់តាំង ដោយ ចៅក្រមស៊ើបសួរ, ទី៤-ត្រូវដាក់ប្រាក់ធានានៅសាលាដំបូងរាជធានីភ្នំពេញ២លានរៀលក្នុងអំឡុងពេល៤សប្តាហ៍ គិតត្រឹមថ្ងៃចុះហត្ថលេខានេះតទៅ , ៥- លោកប្រធានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងសាឡាង ត្រូវអនុវត្តដីកាសម្រេចនេះនិងរាយការណ៍ជូនចៅក្រមស៊ើបសួរក្នុងករណីដែលជនត្រូវចោទមិនគោរពតាមកាតព្វកិច្ចខាងលើ ។

ជាមួយគ្នានេះ លោកបញ្ជាក់ថា បើសិន ជាជនត្រូវចោទគេចវេះ ដោយចេតនាពី កាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការចៅ ក្រមស៊ើបសួរ អាចសម្រេចឲ្យឃុំខ្លួនជន ត្រូវចោទជាបណ្តោះអាសន្នបាន ៕ ហេង នរិន្ទ្រ

nkw-3


ចែករំលែក៖