ខេត្តឧត្តរមានជ័យ៖ សិស្សានុសិស្សនៅសាលាបឋមសិក្សាត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ កំពុងកើនឡើងរហូត១០៨នាក់ហើយ ក្នុងចំណោមសិស្សសរុប១៩០នាក់ដែលបានបរិភោគបង្អែមចេកខ្ទិះ មានអាការពុល កាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
សាលាបឋមសិក្សាត្រាំប៉ោង គឺជាសាលាជំនួយរបស់អង្គការយ៉េស៊ូ ព្រមទាំងជួយជាអាហារូបកណ៍ប្រចាំថ្ងៃដល់សិស្សទៀតផង ហើយចំពោះការពុលនេះ ក៏មិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៅឡើយ គ្រាន់តែជាការសន្និដ្ឋានបឋមចំពោះបង្អែមប៉ុណ្ណោះ ព្រោះក្រោយពេលបរិភោគ ក៏ស្រាប់តែមានអាការ ក្អួត និងវិលមុខ ។
ចំពោះហេតុកាណ៍ពុលនេះ អាណាព្រាបាលពួកគាត់បាននាំទៅព្យាបាលបឋមនៅមន្ទីរពេទ្យនានា ដែលនៅជិតបំផុត និងបន្តដឹកតាមរថយន្តសាមុយរបស់ពេទ្យបង្អែក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មណ្ឌលសុខភាពស្រុកត្រពាំងប្រាសាទ និងមន្ទីពេទ្យបង្អែកស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ហើយក្នុងហេតុកាណ៍នោះ ក៏មានការយកចិត្តទុកដាក់ជួយសង្រ្គោះពីកម្លាំងនគបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងទាហានផងដែរ ។
នៅពេលនេះ ខាងមន្ត្រីជំនាញកំពុងយកបង្អែមដែលសិស្សបានបរិភោគយកទៅពិនិត្យហើយ តែមិនទាន់ដឹកពីលទ្ធផលនោះទេ ។ សេចក្តីរាយការណ៍បន្ថែមនឹងធ្វើជូននៅពេលមានលទ្ធផល និងមូលហេតុច្បាស់លាស់ ដែលនាំឲ្យពុលនោះ ៕ ប៉ែន នួន