ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ម៉ែន សំអន នៅតែបន្ដគាំទ្រចំណងមិត្តភាព រវាងកម្ពុជា នឹងចិនលើវិស័យអង្គការមហាជន

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រីឧបនាយក រដ្ឋមន្ត្រី ម៉ែន សំអន សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈ ចលនា មហាជន គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតិឲ្យគណៈប្រតិភូនៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោក យូ ជានហូ (You Jianhua) អគ្គលេខាធិការនៃអង្គការបណ្តាញ សង្គមសម្រាប់ការផ្លាស់ប្តូរអន្តរជាតិ ចូលជួបពិភាក្សាការងារ នៅទីស្នាក់ ការគណ្តាលគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

លោកស្រី ម៉ែន សំអន បាន បញ្ជាក់ថា៖ ក្នុងដំណើរ ទស្សនកិច្ច របស់ គណៈប្រតិភូ អគ្គលេខាធិការ នៃអង្គការបណ្តាញ សង្គមសម្រាប់ការផ្លាស់ប្តូរអន្តរជាតិ ចិន គឺបាន រួមចំណែកបន្ថែមទៀតក្នុងការពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងគណបក្សរដ្ឋាភិបាលរវាងប្រជាជននៃប្រទេសទាំង ពីរ ជាពិសេស គឺអង្គការមហាជន នៃប្រទេសទាំងពីរ។

លោកស្រីក៏បានពាំនាំផ្តាំផ្ញើ នូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជាជូនថ្នាក់ដឹកនាំបក្សកុម្មុយនីសចិនផង ដែរ។ លោកស្រី ក៏បានថ្លែងអំណរគុណ ចំពោះការឧបត្ថម្ភគាំទ្រទាំងឡាយរបស់ប្រទេសចិន មកលើប្រទេសកម្ពុជា ជាពិសេស ការវនិយោគរបស់ប្រទេសចិនលើគ្រប់វិស័យមកលើអគ្គលេខាធិការនៃអង្គការបណ្តាញ សង្គមសម្រាប់ការផ្លាស់ប្តូរអន្តរជាតិ ប្រទេសកម្ពុជា ដែលជម្រុញឲ្យកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចយ៉ាងច្រើន អំពីការវិនិយោគរបស់ប្រទេសចិននេះ។

លោក យូ ជានហួ (You Jianhua) បានជម្រាបជូនអំពីគោលដៅសំខាន់របស់ដំណើរទស្សនកិច្ច នាពេលនេះគឺ៖ ទី១ ដើម្បីពង្រឹង និងពង្រីកនូវចំណងមិត្តភាពរវាងកម្ពុជា និងចិនលើវិស័យអង្គការមហាជន ទី២ ពង្រឹង កិច្ចសហប្រតិបត្តិការអន្តជាតិរវាងអង្គការ CNIE នៃសាធារណៈរដ្ឋប្រជាមានិតចិន ជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជា និងគណៈចលនាមហាជននៃគណ បក្សប្រជាជនកម្ពុជា ៕ សំរិត

image4 image1 image2 image3


ចែករំលែក៖