ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីដោះលែងជនរងគ្រោះកបន្សាបថ្នាំញៀនចំនួន២៣៥នាក់ នៅមជ្ឈមណ្ឌលឱកាសខ្ញុំ ឲ្យត្រឡប់ទៅផ្ទះវិញ

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីសមត្ថកិច្ចចម្រុះរបស់អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចដោះលែងក្រុមជនរងគ្រោះ ដោយសារគ្រឿងញៀន២៣៥នាក់ ដែលសមត្ថកិច្ចបានឃាត់ខ្លួនកន្លងមកយកមកអប់រំ និង
បន្សាប សារធាតុថ្នាំញៀន ផ្ទុកក្នុងខ្លួននៅក្នុងមជ្ឈមណ្ឌលឱកាសខ្ញុំ ទីតាំងនៅភូមិសំរោ
ង កាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

សមាសភាពមន្ត្រីដែលចូលរួមក្នុងពិធី ធ្វើសមាហរណកម្ម យុវជនយុវនារីនោះ រួមតំណាងមន្ត្រីតុលាការ
អភិបាលខណ្ឌសែនសុខ អភិបាលខណ្ឌទួលគោក អភិបាលខណ្ឌព្រែកព្នៅ ប្រធានមជ្ឈមមណ្ឌលឱកា
សខ្ញុំ រួមទាំងព្រះសង្ឃផងដែរ ។

ក្រុមមន្ត្រីទាំងនោះបានណែនាំដល់ក្រុមយុវជនទាំងនោះថា ត្រូវខិតខំកសាងខ្លួនអោយបានល្អដើម្បី
អនាគតខ្លួនឯង និងគ្រួសារ ក៏ដូចជួយសង្គមជាតិយើងផងដែរ ព្រោះយុវជនជា ទំពាំងស្នងជាតិ ជា
សរសទ្រូងរបស់ជាតិយើង បើសរសទ្រូងជាតិយើងរឹងមាំ ប្រទេសជាតិសុខសប្បាយ ។

ទោះបីយ៉ាងណា ក្រុមមន្ត្រីបានសំណូមពរ និងព្រមានដល់យុវជនទាំង២៣៥នោះ មិនអោយធ្លាក់ខ្លួន
ចូលក្នុងអន្ទាក់ថ្នាំញៀនម្តងទៀតឡើយ ហើយថា មជ្ឈមណ្ឌលមិនទទួលអ្នកជាលើកទី២ទៀតឡើយ
គឺនឹងត្រូវដាក់ពន្ឋនាគារវិញបើនៅតែមិនកែប្រែទៀតនោះទេ។

បន្ទាប់ក្រុមមន្ត្រីបានផ្តាំផ្ញើ និងណែនាំពួកគេអោយងាកមករកផ្លូវល្អរួចមក ព្រះសង្ឃក៏បានមកសូត្រធម៌
ប្រោះព្រំទឹកមន្ត ដល់ពួកគេឲ្យឧបទ្រុបចង្រៃចាកចេញឆ្ងាយពីពួកគេនឹងនាំមកនូវ សិរីសួស្តី សុខ
សប្បាយ អនាគតភ្លឺស្វាងចាប់ពីពេលនេះតទៅ ៕ តុង សីហា

5 1 2 3 4


ចែករំលែក៖