ព័ត៌មានទាន់ហេតុការណ៍៖

អឺរ៉ុបនឹងត្រួតពិនិត្យសន្តិសុខយ៉ាងតឹងតែងទៅលើពលរដ្ឋដែលលើក លែងទិដ្ឋាការ

ចែករំលែក៖

សហគមន៍អឺរ៉ុប EU បានឡើងគម្រោង ដាក់ប្រព័ន្ធត្រួតពិនិត្យសន្តិសុខតឹងតែង ទៅលើអ្នកទេសចរនៅតំបន់អឺរ៉ុបពិសេសអ្នកដែលលើកលែងទិដ្ឋាការ។

អ្នកទេសចរណ៍ និងអ្នកជំនួញដែលលើកលែងទិដ្ឋាការគឺត្រូវបង់ថ្លៃ៥អឺរ៉ូក្នុងការ ត្រួតពិនិត្យសន្តិសុខផ្ទាល់ប្រសិនបើចង់ ចូលទៅប្រទេសផ្សេងទៀតដែលជាសមាជិក អឺរ៉ុប។ ប្រព័ន្ធត្រួតពិនិត្យខាងលើក្រោម ការគ្រប់គ្រងរបស់គណៈកម្មាធិការអឺរ៉ុប ក្នុងនោះនឹងត្រួតពិនិត្យទៅលើអត្តសញ្ញា ប័ណ្ណទីកន្លែងស្នាក់នៅជាដើមក្រោយការវាយប្រហាររបស់ក្រុមភេរវកម្មអិស្លាមIS នៅប្រទេសបារាំង និងប៊ែលហ្សិចក៏ដូច ជាវិបត្តិជនភៀសខ្លួន។ មេដឹកនាំអឺរ៉ុប សង្ឃឹមថា ប្រព័ន្ធត្រួតពិនិត្យខាងលើអាច ជួយទប់ស្កាត់ក្រុមភេរវកម្មបន្លាស់ទីពី ប្រទេសមួយទៅប្រទេសមួយនៅអឺរ៉ុបដើ ម្បីវាយប្រហារ។ ក្រៅពីនេះគឺអាចទប់ស្កាត់ ក្រុមជនភៀសខ្លួនខុសច្បាប់នៅអឺរ៉ុបផងដែរ។

គម្រោងខាងលើនឹងត្រូវបញ្ជូនទៅឲ្យមេដឹកនាំនៅក្នុងតំបន់អឺរ៉ុប ព្រមទាំងសភាអឺរ៉ុបក្នុងការត្រួតពិនិត្យ។ តាមការប៉ាន ប្រមាណការដាក់ប្រព័ន្ធគ្រប់គ្រងទាំងនោះនឹងត្រូវចំណាយប្រាក់រហូតដល់ជាង ២០០លានអឺរ៉ូព្រមទាំងពេលដំណើរការ ត្រូវចំណាយ៨៥លានអឺរ៉ូជាបន្តទៀត។ នៅពេលប្រព័ន្ធខាងលើដំណើរការនឹង ជួយកាត់បន្ថយក្តីកង្វល់ពីសន្តិសុខនៅ អឺរ៉ុបក្នុងពេលខាងមុខនៅពេលអឺរ៉ុបពង្រីកវិស័យទេសចរណ៍របស់ខ្លួន។

ក្រោយមានការវាយប្រហារជាបន្ត បន្ទាប់ក្នុងទីក្រុងធំៗនៅអឺរ៉ុបរយៈពេល កន្លងមកដូចជាទីក្រុង ប៉ារីសនៃប្រទេស បារាំង និងទីក្រុងប៊្រុចសែល ប្រទេសបែល ហ្ស៊ិក,ទីក្រុង Munich, Francfurt ប្រទេស អាល្លឺម៉ងបានបង្ហាញយ៉ាងច្បាស់ពីចន្លោះប្រហោងសន្តិសុខនៅអឺរ៉ុប។ ទន្ទឹមនឹងនោះអឺរ៉ុបគឺជាគោលដៅវាយប្រហាររបស់ក្រុមភេរវកម្ម។

ក្រុមអ្នកឯកទេសបញ្ជាក់ថា ការស្រាវជ្រាវទៅលើការវាយប្រហារភេរវកម្មកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅទីក្រុង ប៉ារីស និងការវាយប្រហារថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ នៅប្រទេសបែលហ្ស៊ិកបាន បង្ហាញយ៉ាងច្បាស់ពីចន្លោះប្រហោងសន្តិសុខនៅអឺរ៉ុប និងប្រទេសទាំងអស់ក្នុង តំបន់ខ្វះកិច្ចសហប្រតិបត្តិការ ។

កន្លងមកថ្មីៗរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បែលហ្ស៊ិកលោក Jan Jambon បានប្រកាស ថាមានខ្មាន់កាំភ្លើងក្រុមISប្រមាណពី៣.០០០-៥.០០០នាក់ដែលមានសញ្ជាតិ បណ្តាលប្រទេសតំបន់អ៊ឺរ៉ុបដែលកំពុង បំពេញការវាយប្រហានៅស៊ីរី និងលីប៊ីនាពេលកន្លងមកអាចវិត្រឡប់មកអ៊ឺរ៉ុបវិញដើម្បីបើកការវាយប្រហា។

ឆ្លើយតបទៅនឹងបទសម្ភាសន៍របស់ បណ្តាញទូរទស្សន៍ RTBF លោក Jan Jambon បានបញ្ជាក់ថា ស្ថានភាពសន្តិសុខ នៅក្នុងប្រទេសបែលហ្ស៊ិកត្រូវបានរឹត បន្តឹងក្រោយរយៈពេលមួយឆ្នាំនៃការវាយប្រហារភេរវកម្មនៅក្នុងទីក្រុងប៉ារីសប្រទេស បារាំង ។

លោកបានបញ្ជាក់ថា ខ្មាន់កាំភ្លើងក្រុម ISមួយចំនួនមានសញ្ជាតិបែលហ្ស៊ិកដែលកំពុងចូលរួមជាមួយក្រុមភេរវកម្មនៅស៊ីរី និងអីរ៉ាក់ អាចវិលត្រឡប់មកប្រទេសវិញដើម្បីវាយប្រហារ។

លោក Jan Jambonបានបញ្ជាក់ទៀត ថានៅពេលនេះមានមនុស្ស១១៧នាក់ សង្ស័យថាជាក្រុមIS បានមកដល់ប្រទេស បែលហ្ស៊ិក ហើយមនុស្សពាក់កណ្តាលក្នុងចំណោមនោះត្រូវបានចាប់ឃុំខ្លួនក្រៅពីនេះស្ថិតនៅក្នុងការតាមដានរបស់ក្រុម ប៉ូលិស។

ពាក់ព័ន្ធនឹងក្រុមភេរវកម្ម ដែលអាចវិលត្រឡប់មកបែលហ្ស៊ិកវិញលោក Jan Jambonព្រមានថា ក្រុមIS ដែលកំពុងរងការវាយប្រហារយ៉ាងខ្លាំងនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីអាចនឹងបញ្ជូនខ្មាន់កាំភ្លើង របស់ខ្លួនដែលមានសញ្ជាតិប្រទេសតំបន់អឺរ៉ុប ចូលមកអឺរ៉ុបដើម្បីបើកការវាយប្រហារ ភេរវកម្មទៅលើគោលដៅសំខាន់ៗ។

លោក Jan Jambonបញ្ចាក់ទៀតថាក្រៅពីជនសង្ស័យថាជាក្រុមភេរវកម្មជាង២០០នាក់បានមកដល់បែលហ្ស៊ិកនៅ មានប្រមាណ៣.០០០-៥.០០០ នាក់ទៀត អាចនឹងវិលត្រឡប់មកកាន់ប្រទេសតំបន់អ៊ឺរ៉ុបផ្សេងទៀត។

នៅពេលនេះដែរជនភៀសខ្លួនជាច្រើនកំពុងតែសម្រុកចូលអឺរ៉ុបតាមផ្លូវទឹកប្រកបដោយគ្រោះថ្នាក់យ៉ាងខ្លាំង ហើយក្រុមភេ រវកម្មនឹងបន្លំខ្លួនជាមួយក្រុមជនភៀសខ្លួនទាំងនោះដើម្បីបើកការវាយប្រហារនៅ អឺរ៉ុប។ កន្លងមកថ្មីៗក្រុមជួយសង្គ្រោះបានជួយសង្គ្រោះជនភៀសខ្លួន ប្រមាណ១.៤០០០នាក់នៅក្នុងសមុទ្រម៉េឌីទែរ៉ាណេ ក្នុងនោះរាប់បញ្ចូលទាំងអ្នកដែលស្ថិតនៅក្នុង ពេលទូកកំពុងលិចហើយនៅមុនពេល ដែលពួកគ ជិតលង់ទឹកប្រមាណជាង ៧០០នាក់ ៕ ម៉ែវ សាធី

 

GERMANY-DENMARK-EUROPE-MIGRANTS


ចែករំលែក៖