ព័ត៌មានទាន់ហេតុការណ៍៖

អ្នកកាសែតម្នាក់និងបុរសម្នាក់អាងខ្នងអភិបាលស្រុកអន្លង់វែងធ្វើសកម្មភាពជំរិតទារលុយពីអ្នករកស៊ីឈើ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ អ្នកយកព័ត៌មានឲ្យខាងប៉ុស្ដិ៍ទូរស្សន៍ក្នុងស្រុក ប្រចាំខេត្តឧត្តរមានជ័យម្នាក់ឈ្មោះរ៉ាឌូ និងបុគ្គលម្នាក់ជាប្រជាពលរដ្ឋឈ្មោះលឹម អូ អាងខ្នងលោក ហោជិនវីរៈយុទ្ធ អភិបាលស្រុកអន្លង់វែង កំពុងតែត្រូវបានប្រជាពលរដ្ឋក្នុងស្រុកចោទថាបានដើរធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃនៅតាមដងផ្លូវតាមឃ្លាំមើលអ្នកដឹកឈើតាមម៉ូតូដើម្បីប្រដេញចាប់ជំរិតទារលុយ ។

កន្លងទៅថ្មីៗនេះប្រជាពលរដ្ឋម្នាក់ សម្តែងការហួសចិត្តនិយាយលែងចេញដោយបុគ្គលទាំង២នាក់ខាងលើព័ទ្ធចាប់ម៉ូតូគាត់ដឹកឈើ២ទៅ៣ដុំគំរាមឲ្យគាត់រត់រកខ្ចីលុយគេទាំងយប់មកបង់ឲ្យចំនួន៣០ ម៉ឺនរៀលបើមិនបានទេពួកគេនឹងចាប់ ។ ឈ្មោះរ៉ាឌូដែលជាភ្នាក់ងារយកព័ត៌មានទូរទស្សន៍មួយត្រូវបានគេដឹងថាមិនមានបណ្ណព័ត៌មានឬក៏បេសកកម្មពីអង្គភាពនោះទេឃើញតែបុគ្គលមួយនេះដើរដេកតែតាមចញ្ចើម ផ្លូវចាំប្រដេញបទល្មើសឈើតែប៉ុណ្ណោះ ។ ហេតុដូច្នេះហើយទើបធ្វើឲ្យមានការរិះគន់ បណ្តាលឲ្យខូចតម្លៃអ្នកសារព័ត៌មានទូទៅដែលគេប្រកបដោយក្រមសីលធម៌និង វិជ្ជាជីវៈ ។

នៅពេលនេះស្ថាប័នព័ត៌មាននៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យកំពុងរងការរិះគន់ពីប្រជាពលរដ្ឋយ៉ាងខ្លាំងដោយសារតែបុគ្គលខិលខូចប្រើប្រាស់ស្ថាប័នព័ត៌មានដើរតួជាសមត្ថកិច្ចចាប់និងគំរាមគេឯងធ្វើឲ្យខូចតម្លៃស្ថាប័នព័ត៌មានទាំងមូល ៕ ប៉ែន នួន

odor-4


ចែករំលែក៖