ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងមួយសប្តាហ៍ ប៉ាគីស្ថាន និងឥណ្ឌាបំពានបទឈប់បាញ់រហូតដល់១២លើក

ចែករំលែក៖

បណ្តាញព័ត៌មាន Zee News បានផ្សាយថា ក្រសួងការបរទេសឥណ្ឌាកាលពីថ្ងៃទី១៧ ខែវិច្ឆិកា បានផ្សាយថា កម្លាំងសន្តិសុខ ប៉ាគីស្ថានបានបំពានលើបទឈប់បានរហូតដល់១២លើក ក្នុងរយៈពេលមួយសប្តាហ៍តែប៉ុណ្ណោះ ។ ក្នុងពេលជាមួយគ្នានោះ កម្លាំងទាហានឥណ្ឌា ក៏បានទប់ស្កាត់ ការឈ្លានពានចូលទៅក្នុងរដ្ឋ Jammu និងកាស្មៀ ពីខ្មាន់កាំភ្លើង នៅក្នុងប្រទេសប៉ាគីស្ថាន។

មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសប៉ាគីស្ថាន លោក VikasSwarup បានបញ្ជាក់ថា បើទោះបីមានការអំពាវនាវឲ្យអត់ធ្មត់ តែកម្លាំងសន្តិសុខប៉ាគីស្ថានបានបំពានលើបទឈប់បាញ់រហូតដល់ទៅ ១២ក្នុងមួយសប្តាហ៍ គឺចាប់ពីថ្ងៃតី៩-១៥ ខែវិច្ឆិកា។ ជាមួយគ្នានោះ ក្រុមភេរវកម្មដែលលាក់ខ្លួននៅក្នុងប្រទេសប៉ាគីស្ថានបានប៉ុនប៉ងចូលក្នុងទឹកដីឥណ្ឌារហូតដល់១៨លើក ក្នុងរយៈពេលដូចគ្នាតែត្រូវទាហានឥណ្ឌាទប់ស្កាត់បានទាន់ពេល ។

លោកSwarupបញ្ជាក់ទៀតថា នៅថ្ងៃតី១៦ ខែវិច្ឆិកា ភាគីឥណ្ឌា បានកោះហៅមន្ត្រីប៉ាគីស្ថានមួយរូប ទៅផ្តល់លិខិត ប្រឆាំងទៅនឹងការបំពាន់លើកិច្ចព្រមព្រៀងឈប់បាញ់នៅតាមព្រំដែន ។ នៅថ្ងៃជាមួយគ្នានោះដែរ ក្រសួងការពារជាតិឥណ្ឌាបានប្រកាសថា ភាគីប៉ាគីស្ថានបានបំពាន់លើកិច្ចព្រមព្រៀងឈប់បាញនៅតាមបណ្តោយព្រំដែនរហូតដល់ ៣៦៩លើក នៅក្នុងតំបន់ Jammu និងKashmir ក្នុងរយៈពេល១០ខែកន្លងមកនេះ ៕ ម៉ែវ សាធី

poonch-1_0_0_0


ចែករំលែក៖