ព័ត៌មានទាន់ហេតុការណ៍៖

គ្រួសារសពកីឡាករទូកងទាំង២នាក់មិនទាន់ទទួលយុត្តិធម៌

ចែករំលែក៖

ភ្នំពេញ៖ គ្រួសារសពកីឡាករទូកង២នាក់បានស្លាប់ក្នុងហេតុការណ៍កប៉ាល់ ទេសចរណ៍បុកទូកងមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេដោយខាងក្រុមហ៊ុន បានពន្យារពេលដើម្បីនិយាយអំពីការផ្ដល់ប្រាក់សំណង។

ខណៈកំពុងរៀបចំពិធីបុណ្យគម្រប់ខួប៧ថ្ងៃឲ្យសពកូនប្រុសឈ្មោះ សុខ ច័ន្ទចេស្ដា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក សឹម សម្ផស្ស អះអាងថា គ្រួសាររបស់ លោកនៅពុំទាន់ទទួលបានយុត្តិធម៌ទេ ថ្វីបើលោកបានជួបនិយាយជាមួយក្រុមហ៊ុនកប៉ាល់ទេសចរណ៍២លើកហើយក្ដី ។

លោកអះអាងថា លោកមិនទាន់ហ៊ាន បញ្ជាក់បានទេថា ក្រុមហ៊ុនឈ្មោះ គ្រីស៊ីកូ អេដវ៉េនឆឺ (Cruiseco Adventure) ហ្នឹងផ្ដល់យុត្តិធម៌ឲ្យកូនប្រុសរបស់លោកដែលស្លាប់ ប៉ុន្តែលោកថា បើសិនជាក្រុមហ៊ុនមិនផ្ដល់សំណងទេលោកនឹងគិតគូរប្ដឹងទៅតុលាការ បន្តទៀត ។

ឪពុកសពយុវជនសុខ ច័ន្ទចេស្ដា រៀប រាប់ទៀតថា ចាប់តាំងពីកូនប្រុសរបស់គាត់បានស្លាប់ទៅលោកនិងភរិយាសឹងតែមិនបរិភោគអ្វីឡើយហើយសូម្បីពេលយប់ក៏ដេកមិនលក់ដែរនៅពេលបិទភ្នែកទៅនៅតែនឹកស្រណោះអាល័យកូន។ លោក សឹម សម្ផស្ស បញ្ជាក់ថា ទឹកប្រាក់៣៥.០០០ ដុល្លារដែលគ្រួសារលោកទាមទារជាប្រាក់ សំណងពីក្រុមហ៊ុនកប៉ាល់ទេសចរណ៍នោះមិនអាចទិញអាយុជីវិតកូនប្រុសមក វិញបានទេ ប៉ុន្តែប្រាក់ទាំងនេះលោកទុក សម្រាប់ទូទាត់ពិធីបុណ្យសពទាំងអស់ទាំង បុណ្យសពបុណ្យ៧ថ្ងៃ និងបុណ្យ១០០ថ្ងៃ ហើយសេសសល់មួយចំនួនលោកនឹងទុកសម្រាប់ទ្រទ្រង់គ្រួសារ ខណៈដែលកំពុង ជួបប្រទះភាពក្រីក្រខ្លាំង ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ កប៉ាល់ទេសចរណ៍បានបើក បុកទូកងឈ្មោះ “រស្មីស្រីស្រស់ដាញ់ទិព្វ” មកពីវត្តអម្ពវ័ន បណ្ដាលឲ្យចំណុះទូក២ នាក់ដែលជាយុវជនបាត់ខ្លួន។ នៅថ្ងៃទី ១៣ ខែវិច្ឆិកា អាជ្ញាធរបានរកឃើញសាក សពទាំង២ដោយសាកសពយុវជន ឈឺន ចន បានអណ្ដែតដល់ស្រុកស្អាង និងសព យុវជន សុខ ច័ន្ទចេស្ដា បានអណ្ដែតដល់ ស្រុកល្វាឯម ខេត្តកណ្ដាល ។

ក្រុមហ៊ុនកប៉ាល់ទេសចរណ៍បានអញ្ជើញ គ្រួសារជនរងគ្រោះទាំង២ទៅនិយាយអំពីរឿងប្រាក់សំណងពីរលើករួចមកហើយ កាលពីថ្ងៃទី១៥ និងថ្ងៃទី១៦ ខែវិច្ឆិកា ប៉ុន្តែ ការជួបគ្នាទាំង២លើកនោះមិនទាន់សម្រេចថាយ៉ាងណានៅឡើយទេ ដោយក្រុមហ៊ុនបានលើកពេលមួយសប្ដាហ៍ទៀត ។

ក្រុមគ្រួសារជនរងគ្រោះទាំង២អះអាងថា ខាងក្រុមហ៊ុនក៏មិនបាននិយាយនៅ ចំពោះមុខពួកគាត់ថាខ្លួនជាអ្នកខុសដែរ បានត្រឹមនិយាយថាសោកស្ដាយប៉ុណ្ណោះ។

ចំណែកឪពុកសពយុវជន ឈឺន ចន គឺលោក ឃួន ខុម ក៏បានអះអាងមិនខុសគ្នានឹងគ្រួសារសពទីមួយដែរ។ លោក អះអាងថា នៅពេលរកឃើញសាកសព កូនអណ្ដែតទឹករហូតដល់ស្រុកស្អាងគឺសព កូនប្រុសរបស់គាត់ពិនិត្យឃើញមានបាក់ ដៃបាក់ជើងនិងបែកក្បាល។ ដូច្នេះលោក អះអាងថា កូនប្រុសគាត់ឈ្មោះ ឈឺន ចន គឺត្រូវបានកប៉ាល់បុកទង្គិចខ្លាំង។ លោក បន្តថា ប្រសិនបើកប៉ាល់មិនបុកចំកូន លោកទេ ឬបុកត្រឹមតែទូកងឲ្យលិចនោះកូន ប្រុសរបស់គាត់ប្រហែលមិនស្លាប់ដែរ ព្រោះ ទាំងកូនគាត់ទាំងយុវជន សុខ ច័ន្ទចេស្ដា គឺជាអ្នកចេះហែលទឹកយ៉ាងស្ទាត់ជំនាញ។

គ្រួសារសពយុវជនទាំង២ក៏បានអំពាវនាវឲ្យរដ្ឋាភិបាល និងអាជ្ញាធររាជធានី ភ្នំពេញធ្វើយ៉ាងណាត្រូវតែរឹតបន្តឹងឲ្យបានម៉ឺងម៉ាត់ចំពោះវិធានការទប់ស្កាត់កប៉ាល់ធំៗ ចូលតំបន់ហាមឃាត់ឲ្យបាន៥ទៅ៦ថ្ងៃមុននៃព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំក្រោយៗទៀតដើម្បីកុំឲ្យកីឡាករទូកងត្រូវបាត់បង់ជីវិតដូចឆ្នាំ២០១៦នេះទៀត ៕ ហេង សូរិយា
%e1%9e%85%e1%9e%b7%e1%9e%93%e1%9f%92%e1%9e%8f%e1%9e%b6 des dw

w


ចែករំលែក៖