ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យ២នាក់ភ្លាមៗ បន្ទាប់ពីពួកគេឆក់ទូរស័ព្ទមួយគ្រឿងម៉ាកI PHONE 5s ពីនារីម្នាក់ដែលកំពុងជិះម៉ូតូឌុបមកពីផ្សារ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ក្រាំពង្រ ខណ្ឌដង្កោ ។
ក្រោយពីទទួលបានដំណឹងពីករណីឆក់នេះកើតឡើង លោក វរសេនីយ៍ទោ ជឹម ស៊ីថា បានទាក់ទងតាមវិទ្យុឲ្យដាក់កំលាំងពួនស្ទាក់ឈានដល់ការចាប់ជនសង្សយ័បានភ្លាមៗនៅចំណុចផ្លូវ៧មករា ភូមិក្រាំងតាផូ សង្កាត់សក់សំពៅ ខណ្ឌដង្កោ រាជនីភ្នំពេញ ។
បើតាមសម្ដីស្ត្រី រងគ្រោះមានឈ្មោះ មាន លក្ខិណា អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះបានប្រាប់អោយដឹងថា មុនពេលកើតហេតុដោយរូបនាងបានជិះម៉ូតូឌុបចេញពីផ្សារសិនជូរី (ជិតព្រលានយន្តហោះពោធិ៍ជិនតុង ) ដោយជិះតាមផ្លូវជាតិលេខ៣ បំណងទៅផ្ទះវិញ ពេលនោះ នាងក៏បានលើកទូរសព្ទ័និយាយ ស្រាប់តែមានជនសង្ស័យ២នាក់បានជិះម៉ូតូម៉ាកលែត តាមមកពីក្រោយ ហើយក៏បានធ្វើសកម្មភាពឆក់ទូរសព្ទ័បានសម្រេច និងបានជិះគេចខ្លួនបំរ៉ង់ទៅទិសខាងត្បួង ហើយនាងបានស្រែកអោយគេជួយ។ ស្របពេលនោះ ក៏បានឮដល់សម្ថតកិច្ចដែលពួនស្ទាក់នៅទីនោះដេញចាប់បានមកវិញភ្លាមៗតែម្ដង ។
លោកអនុសេនីយ៍ទោ នៅ ទិត្យ នាយផ្នែកព្រហ្មទណ្ឌខណ្ឌដង្កោ បានឲ្យដឹងថា ជនសង្សយ័ខាងលើទី១ ឈ្មោះ អុំ សុធារ៉ា អាយុ១៧ឆ្នាំ មុខរបរមិនប្រាកដ ស្នាក់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ជនសង្សយ័ម្នាក់ទៀត មានឈ្មោះ យឹម ចិត្រា អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ ។ ចំណែកទូរសព្ទ័ដែលត្រូវចរឆក់ត្រូវបានសម្ថតកច្ចបានប្រគល់អោយនារីរងគ្រោះវិញ។
បច្ចុប្បន្នជនសង្សយ័ទាំង២នាក់ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឌានខណ្ឌដង្កោដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕ ជីម ភារ៉ា ដង្កោ