ខេត្តរតនគិរី៖ សម្ដេចតេជោនាយក រដ្ឋមន្ត្រី កាលពីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ពីស្រុកលំផាត់ ខេត្តរតនគិរី ក្នុងឱកាសធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ ៧៦ ពីសែនមនោរម្យ ខេត្តមណ្ឌលគិរី ដល់ខេត្តរតនគិរី បានជំរុញឲ្យមានការរឹត បន្តឹងចំពោះរថយន្តតទ្រុងខុសលក្ខណ បច្ចេកទេស។
សម្ដេចតេជោ ហ៊ុន សែន បានមាន ប្រសាសន៍ថា រថយន្ដប្រភេទនេះ គឺបាន បង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរណាស់ដល់ អាយុជីវិតអ្នកដទៃ, ដូច្នេះត្រូវតែឃាត់ទុកកុំ ឲ្យធ្វើដំណើរ។ ជាមួយគ្នាដើម្បីបញ្ចៀសពី គ្រោះថ្នាក់ចរាចរណ៍ សម្ដេចក៏បានអំពាវ នាវផងដែរដល់ពលរដ្ឋទូទៅឲ្យគោរពច្បាប់ ចរាចរណ៍។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ ៧៦ នៅក្នុងស្រុកលំផាត់ ខេត្តរតនគិរី ដែលមានប្រវែង១៧២គីឡូម៉ែត្រ លាត សន្ធឹងពីក្រុងសែនមនោរម្យ ខេត្តមណ្ឌល គិរី ដល់ឃុំតាអង ខេត្តរនគិរី ថា បណ្តា ម្ចាស់យានយន្តដឹកជញ្ជូន ដែលតទ្រុង សូមចូលរួមអនុវត្តច្បាប់ចរាចរណ៍ និង កាត់ទ្រុងចោល ដើម្បីចូលរួមថែរក្សា សុវត្ថិ ភាព នៅក្នុងពេលបើកបរ និងកាត់បន្ថយ បន្ទុកនៅលើទ្រូងផ្លូវ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែង បញ្ជាក់ថា នៅក្នុងករណីមិនធ្វើតាម ក្រសួងសារធារណការនិងដឹកជញ្ជូន និង សមត្ថកិច្ចត្រូវតែចាត់វិធានការនេះ។
កន្លងមករឿងកាត់ទ្រុងរថយន្តនេះគឺជា បញ្ហាដែលក្រសួងសាធារណការដឹកជញ្ជូន បានកំពុងតែយកចិត្តទុកដាក់ ហើយក៏មាន រថយន្តជាច្រើនបានស្ម័គ្រចិត្តចូលរួម ។
គួរបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៧៦ ប្រវែង១៧២គីឡូម៉ែត្រ តភ្ជាប់ពីសែន មនោរម្យ ខេត្តមណ្ឌលគិរី ទៅដល់ឃុំតាអង ខេត្តរតនគិរី ដែលកំពុងសម្ពោធដាក់ឲ្យ ប្រើប្រាស់នាពេលនេះ គឺបានមកពីហិរញ្ញ ប្បទានសម្បទានពីសាធារណរដ្ឋប្រជា មានិតចិន រួមជាមួយប្រាក់បដិភាគរបស់រាជ រដ្ឋាភិបាលកម្ពុជាក្នុងទំហំទឹកប្រាក់ជាង ៩១.៦៨លានដុល្លារសហរដ្ឋអាមេរិក៕ ហេង សូរិយា