ព័ត៌មានទាន់ហេតុការណ៍៖

លោកអុឹម ជីវ៉ា ស្ទើរស្រក់ទឹកភ្នែកពេលឃើញសិល្បករជាច្រើនចូលរួមមង្គលការប្អូនស្រី

ចែករំលែក៖

ភ្នំពេញ៖ សិល្បករយ៉ាងច្រើនកុះករ បានជួបជុំគ្នាក្នុងពិធីមង្គលការប្អូនស្រីបង្កើត របស់តារាសម្តែងនិងពិធីករអុឹម ជីវ៉ា ដែលតារារូបនេះមិននឹកស្មានថាភ្ញៀវស្ទើរតែទាំងអស់ជាសិល្បករបានចូលរួម បើទោះបីជា ត្រឹមតែជាការអញ្ជើញតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកក៏ដោយ។

កម្មវិធីតាមទំនៀមទម្លាប់ខ្មែរត្រូវបានធ្វើឡើងកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះនៅគេហដ្ឋានផ្ទាល់ និងបន្តទទួលបដិ សណ្ឋារកិច្ចភ្ញៀវនៅភោជនីយដ្ឋានឡាក់គីស្តារនាល្ងាចថ្ងៃដដែល។ ប្អូនស្រីរបស់ លោកអុឹម ជីវ៉ាដែលបានស្វាមីជាជនជាតិ អង់គ្លេសនោះមិនបានបោះបង់កម្មវិធីទំនៀមទម្លាប់ប្រពៃណីខ្មែរនោះទេ។ ប្អូនស្រីរបស់ លោកមានឈ្មោះអុឹម ឡែនហើយកូន កំលោះឈ្មោះឌេលមេកខុឡាសក្នុងនោះសាច់ញាតិកូនប្រុសសុទ្ធសឹងតែជាជនជាតិគេមកយ៉ាងច្រើន ដែលនេះជាការផ្តល់កិត្តិយសឲ្យតម្លៃស្ត្រីខ្មែរក្រោមការសំពះផ្ទឹម តាមក្បួនខា្នតប្រពៃណីខ្មែរផងដែរ។

ចំពោះលោកអឹុម ជីវ៉ាផ្ទាល់បានសម្តែង ក្តីរីករាយដែលបានផ្សំផ្គុំប្អូនស្រីឲ្យមាន ក្រុមគ្រួសារជូនអ្នកមានគុណបានឃើញក្នុងថ្ងៃពិសេសនេះ។លោកថារំភើបណាស់ បានប្អូនស្រីគេរកឃើញអនាគតដោយរំពឹងថាប្តីប្រពន្ធគេទាំងពីរនឹងមើលថែទាំគ្នាទៅវិញទៅមករកស៊ីមានបាន មានសេចក្តីសុខសប្បាយក្នុងគ្រួសាររហូតតទៅនិងចេះអត់ឱនឲ្យគ្នាទៅវិញទៅមក។ទោះយ៉ាងណាលោកបានថ្លែងអំណរគុណជាពន្លឹកចំពោះភ្ញៀវកិត្តិ យសទាំងអស់ក៏ដូចជាសិល្បករនានាដែលបានផ្តល់កិត្តិយសជាខ្លាំងឆ្លៀតពេលមកចូល រួមមង្គលការប្អូនស្រីដែលអាចបញ្ជាក់បានពីទឹកចិត្តស្រឡាញ់រាប់អានក្រុមគ្រួសាររបស់ លោកក៏ដូចជារូបលោកផ្ទាល់គ្មានអ្វីជាងការមានរវល់ហើយបានឃើញភ្ញៀវជួយគាំទ្រពិតជារកអ្វីថ្លែងពុំបានក្រៅពីការអរគុណនិងសំណាងល្អទាំង អស់គ្នានោះទេ។អ្វីដែលលោកចង់បង្ហាញគឺបើទោះបីជាប្អូនស្រីលោកបានស្វាមីជា ជនជាតិបរទេស និងត្រូវចេញទៅរស់នៅ បរទេសក្តីក៏លោកចង់ឲ្យប្អូនស្រីមានពិធីតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ហើយលោក ពិតជាភ្ញាក់ផ្អើលនឹងវត្តមានភ្ញៀវកិត្តិយសជាច្រើនពិសេសសិល្បករដែលផ្តល់វត្តមាន បើទោះបីជាសំបុត្រមិនត្រូវបានអញ្ជើញដោយផ្ទាល់ដៃក្តី។

លោករំពឹងថាសិល្បករទាំងអស់នឹង បន្តរក្សាទឹកចិត្តស្រលាញ់រាប់អានគ្នាគ្រប់កាលៈទេសៈទាំងកម្មវិធីសប្បាយជួបជុំគ្នា និងពេលមានទុក្ខលំបាក៕ វឌ្ឍនា

ggg-5 ggg-4 ggg ggg-1 ggg-2 ggg-3


ចែករំលែក៖