ព័ត៌មានទាន់ហេតុការណ៍៖

លោកអូស្មាន ហាស្សាន់ ផ្ដល់អាហាររូបកណ៍ជូននិស្សិតឥស្លាមក្រីក្រ៧នាក់ទៅបន្ដការសិក្សានៅមហាវិទ្យាល័យពេទ្យ

ចែករំលែក៖

ភ្នំពេញ ៖ លោក អូស្សាន ហាស្សាន់ រដ្ឋមន្រ្តី ប្រតិភូ អមនាយករដ្ឋមន្រ្តី បានជួសំណេះសំណាលជាមួយ និសិ្សតឥស្លាមក្រីក្រ ដើម្បីផ្ដល់ អាហាររូបករណ៏ ទៅបន្ដការសិក្សា នៅមហាវិទ្យាល័យពេទ្យ ចំនួន ០៧រូប (ក្នុងនោះស្រី ០៥ នាក់ ប្រុស ០២ នាក់)ដោយ ចំណាយថវិកាចំនួន ៧២៤០០ ដុល្លារអាមេរិក ជាជំនួយរបស់សប្បុរសជន របស់ ប្រទេស គុុយវែ៉ត តាមរយ:សមាគម សប្បុរស ធម៌ និងអាណិតស្រឡាញ់កម្ពុជា ។

កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅ ស្នាក់ការកណ្ដាល អង្គការ មូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ៖ រាជរដ្ឋាភិបាល ដែលមាន សម្ដេច អគ្គមហាសេនា បតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ដ្រី ប្រទេសជាតិមានការរីកចម្រើន លើគ្រប់វិសយ័ ដូច្នេះ ប្អូនៗ ក្មួយៗ ត្រូវខិតខំសិក្សា ដើម្បីចំណេះដឹង ព្រោះចំណេះ ដឹងនេះ ជាកាតព្វកិច្ចគ្រប់រូបរបស់ប្រជាពលរដ្ឋ មិនប្រកាន់អាយុ និង ឋានៈអ្វីឡើយ ហើយរឹទ្ធ តែសំខាន់ទៀតនោះ គឺបងប្អូន ដែលរស់នៅសហគមន៍ ត្រូវការអ្នកដឹកនាំល្អ ត្រឹមត្រូវ អ្នកចេះដឹងប្រកបដោយគុណភាព ។

លោកអូស្មាន ហាស្សាន់ ក៍បាន បាន ស្នើ ឲ្យ និស្សិត ឥស្លាម ដែលទទួលបាន អាហាររូបករណ៍ ហើយ ត្រូវ ខិតខំ បន្ថែមការសិក្សារៀន សូត្រ និង សិក្សាស្រាវជ្រាវ ឲ្យកាន់តែច្រើន ដើម្បីចំណេះដឹង និងទទួលបានបទពិសោធន៍ និងបំណិន ក្នុងការធ្វើខ្លួនជាអ្នដឹកនាំដ៏ល្អដែល ប្រកបដោយវិជ្ជាជីវៈ ពិតប្រាកដ ។ ព្រោះថា វិស័យសុខាភិបាល នៅកម្ពុជា បច្ចុប្បន្ន ត្រូវការគុណភាព និងប្រសិទ្ធភាពការងារ ដើម្បីបម្រើជូនប្រជាជន ប្រកបដោយគុណធម៏ ។ តាមរយៈអំណោយសប្បុរសធម៏ របស់ប្រទេសគុយវ៉ែត នេះ លោកនិងបន្ដខិតខំ រិះរក សប្បុរសធម៏ មកបន្ថែម ទៀត ដើម្បីជូយផ្ដល់អាហាររូបករណ៏ ជូនសិស្ស និស្សិត ក្រីក្របានបន្ដការសិក្សា នៅតាមមហាវិទ្យាល័យ នានាឲ្យបានគ្រប់ៗគ្នា ។

លោកបន្ដថា៖ តាមរយៈ ជំនួយសប្បុរសធម៏ ជូននិស្សិតឥស្លាម នេះគឺ ធ្វើឡើងក្នុងគោលបំណងរឹត ចំណង សាមគ្គី ភាព‌ និងសហប្រ តិបត្តិការរវាងរដ្ឋាភិបាលគុយវ៉ែតជាមួយថ្នាក់ដឹកនាំនិងសហគមន៍‌ខ្មែរឥស្លាម ដែលកំពុងត្រូវការ មិត្ដដ៏ល្អ ៕ សំរិត

image9 image1 image2 image3 image4 image5 image6 image7 image8


ចែករំលែក៖