ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធថ្នាំញៀនជិត១គីឡូក្រាម

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលខេត្តស្ទឹងត្រែង ឃាត់ខ្លួនក្នុងករណីជួញដូរថ្នាំញៀន ទម្ងន់ជិតមួយគីឡូក្រាម នៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

នគរបាលខេត្តស្ទឹងត្រែងបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះឡេង តាក់ អាយុ៤២ឆ្នាំ រស់នៅភូមិញ៉ាងស៊ុ ឃុំថ្មកែវ ស្រុកសៀមប៉ាង និងជនសង្ស័យជាបក្ខពួកច្រើននាក់ទៀតបានរត់គេចខ្លួន ។

មន្ត្រីនគរបាលបានបញ្ជក់ថា ថ្នាំញៀនដែលដកហូតបានមួយកញ្ចប់ធំ មានទម្ងន់ជិត១គីឡូក្រាម ហើយបើតាមការពិសោធន៍រកឃើញថា ថ្នាំញៀនដែលដកហូតបាននេះ ជាថ្នាំញៀនប្រភេទម្សៅពណ៍ស មេតំហ្វេតាមីន ឮICEមានទម្ងន់៨៦៤,៣ក្រាម ។

ករណីនេះ មន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕ មាស សុផាត

5 1 2 3 4


ចែករំលែក៖