ព័ត៌មានទាន់ហេតុការណ៍៖

គាស់បន្ទប់ជួលបានលុយយកទៅបុកប៊ីយ៊ែរ ម្ចាស់ចាំមុខក្នុងកាមរ៉ាសុវត្ថិភាពចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានម្ចាស់ផ្ទះចាប់ ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ជនសង្ស័យខាងលើធ្វើសកម្មភាពគាស់បន្ទប់បានសម្រេច ហើយយកលុយទៅលេងល្បែងបុកប៊ីយ៊ែរ ខណៈកំពុងលេងដោយម្ចាស់ចំណុំមុខតាមកាមរ៉ាសុវត្ថិភាព ក៏ចាប់ប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍នេះ បានកើតឡើងកាលពីវរលាម៉ោង១១ព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចុះណុចផ្ទះជួលបន្ទប់លេខ៣០៧ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យឈ្មោះណា ណៃ ភេទប្រុសអាយុ២៩ ឆ្នាំ មយខរបមិនពិតប្រដក ស្នាក់នៅបន្ទប់ជួលសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើរនៅខេត្តស្វាយរៀង។ ជនរងគ្រោះជាម្ចាស់បន្ទប់ ឈ្មោះ ឃុន សុភក្តី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាមន្រ្តីនគរបាល ប៉ុស្តិ៍កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ រួបគាត់បានទៅរកទិញម្ហូប ស្រាប់តែវិលត្រឡប់មកវិញ ឃើញទ្វារបន្ទប់ចំហរ ពេលចូលទៅមើលសម្ភារះ ស្រាប់តែបាត់លុយមួយចំនួន ទើបឆែកមើលកាមេរ៉ាសុវត្ថិភាពដោយចាំណាំមុខ បន្ទាប់មក ក៏ហើយជនសង្ស័យកំពុងលេងបុកប៊ីយ៊ែរ ទើបចាប់ប្រគលឲ្យសមត្ថកិច្ចតែម្តង ។

ជនរងគ្រោះបន្តទៀតថា ជនសង្ស័យរូបនេះ ធ្លាប់ធ្វើសកម្មភាពឆ្កឹះសោ បន្ទប់ជួលម្តងរួចមកហើយលួចលុយបាន២០ម៉ឺនរៀល ហើយមើលឃើញតាមរយៈកាមរ៉ាសុវត្ថិភាព ស្គាល់ភិនភាគច្បាស់ រហូតមិដល់លើកនេះ ឆ្កឹះសោបន្ទប់បានសម្រេចហើយ សម្ងំរើឥវ៉ាន់ ក៏មកទាន់ចាប់បានតែម្តង ។

តាមចម្លើយសារភាព ជនសង្ស័យបានឲ្យដឹងថា ខ្លួនធ្វើសកម្មភាពឆ្កឹះសោបន្ទប់ជួលបាន២លើកហើយ លើកចុងក្រោយ អស់ល័ក្ខណ៍ចាប់ខ្លួនបាន ។

ក្រោយពីចាប់ឃាត់ខ្លួន បានជនសង្ស័យ នាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍ត្រពាំងក្រសាំង កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌចាត់ការបន្តទៅតាមនីតិវិធី ៕សុខាសែនជ័យ

image1 image2


ចែករំលែក៖