កម្លាំងទាហានណាតូជាង៤ពាន់នាក់បានចាប់ផ្តើមធ្វើសមយុទ្ធជាទ្រង់ទ្រាយធំនៅក្នុងប្រទេស Lithuania ជាប់ព្រំដែន ប្រទេសរុស្ស៊ី។ នៅក្នុងការធ្វើសមយុទ្ធនោះ មាន១១ប្រទេសជាសមាជិកណាតូចូលរួមសមយុទ្ធដែលមានឈ្មោះថា Iron Sword 2016 ចាប់ផ្តើមពីថ្ងៃទី២០ វិច្ឆិកាដល់ថ្ងៃទី២ ខែធ្នូ។
ក្រសួងការពារជាតិប្រទេស Lithuania បានបញ្ជាក់ថា ការធ្វើសមយុទ្ធមានសយុទ្ធសាស្ត្រវាយលុក និងការពារក៏ដូចជាបញ្ជូនទាហានជំនួយទៅកាន់គោលដៅឲ្យបានទាន់ពេលវេលា។ ការធ្វើសមយុទ្ធនៅពីរ កន្លែងផ្សេងគ្នាក្នុងប្រទេសនេះ។
ឧត្តមសេនីយ៍ Waldemar Rupsys មេ ទ័ពជើងគោកប្រទេស Lithuania បាន បញ្ជាក់ថា «ការធ្វើសមយុទ្ធលើកនេះគឺជាការសាកល្បងសម្រាប់ទាហានយើងខ្ញុំក្នុងការត្រៀមលក្ខណៈប្រកបដោយប្រសិទ្ធភាព បំពេញបេសកកម្មការពារជាតិ។
សមយុទ្ធ Iron Sword 2016 ជាសមយុទ្ធ ទ្រង់ទ្រាយធំបំផុតនៅអឺរ៉ុបក្នុងឆ្នាំ២០១៦ ស្ថិតនៅក្នុងទម្រង់សមយុទ្ធជាប្រចាំរបស់ណាតូ។ ទាហានជាង៤ពាន់នាក់ដែលចូល រួមធ្វើសមយុទ្ធនោះមានមកពីប្រទេសអាមេ រិក កាណាដា ប៉ូឡូញ អាល្លឺម៉ង់ រ៉ូម៉ានី ស្លូវ៉ាគី ជាដើម៕ ម៉ែវ សាធី