ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីបង្កើនការប្រមូលចំណូលពន្ធប្រថាប់ត្រា ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង

ចែករំលែក៖

ភ្នំពេញ ៖ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ ទាក់ទងទៅ នឹងការប្រមូលពន្ធប្រថាប់ត្រា លើអចលនទ្រព្យចុះបញ្ជី និងមិនទាន់ចុះបញ្ជី នៅរាជធានីភ្នំ ពេញ បើទោះបីជាមិនទាន់បានចុះបញ្ជី ឬបានបញ្ជីហើយក្តី ត្រូវតែបង់ពន្ធតាមច្បាប់កំណត់ ដើម្បីប្រមូលចំណូលពន្ធប្រថាប់ត្រាទាំងអស់ មកអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធក្នុងរាជធានីភ្នំពេញ។

នេះជាការលើកឡើងឲ្យដឹងពីលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពរញ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការអនុវត្តការប្រមូលពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលចុះបញ្ជីនិងមិនទាន់ចុះបញ្ជី ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ។

លោកប៉ា សុជាតិវង្ស បាន បញ្ជាក់ថា ៖ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានចង្អុលបង្ហាញមករដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ ប្រមូលពន្ធឲ្យអស់លទ្ធភាពដែលមាននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។

នេះមិនមែនបង្កើនពន្ធនោះទេ គឺជាការខិតខំប្រមូលពន្ធឲ្យអស់លទ្ធភាព ដើម្បីកៀរគរប្រមូលចំណូល ឆ្លើយតបទៅនឹងតម្រូវការ នៃកិច្ចអភិវឌ្ឍន៍នៅរាជធានីភ្នំពេញ ដូចជា ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត សំណង់ អគារ សាលារៀន មន្ទីរពេទ្យ សួនច្បារ ប្រព័ន្ធផ្លូវ លូ ជាដើម។

លោកថា ដោយអនុវត្តន៍តាមសេចក្តីសម្រេចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស.ជ.ណ.របស់ទីស្តីការគណៈរដ្ឋមន្រ្តី រដ្ឋបាលរាជធានីភ្នំពេញនឹងចេញលិខិតមួយទៀត ដើម្បីជម្រាបទៅក្រសួងយុត្តិធម៌ ស្ថាប័នប្រព័ន្ធតុលាការទាំងអស់ ជាពិសេសមេធាវី មិនតម្រូវឲ្យមានការផ្លាស់ប្តូរដីទាំងអស់ដោយមេធាវីតទៅទៀតទេ ពីព្រោះធ្វើឲ្យបាត់ការផ្ទេរផ្ទូរត្រូវតែឆ្លងកាត់រដ្ឋបាលសុរិយោដីនិងពន្ធដារក្រុង។

លោក ហួត ហៃ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ បានលើកឡើងថា ៖ ការប្រមូលពន្ធប្រថាប់ត្រាលើកម្មសិទ្ធិ និងសិទ្ធិកាន់កាប់អចលនទ្រព្យចុះបញ្ជី និងមិនទាន់បានចុះបញ្ជី ក្នុងមូលដ្ឋានរាជធានី នឹងចាប់ផ្តើមអនុវត្តន៍ ចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹង ពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះតទៅ ៕សំរិត

image5 image1 image2 image3 image4


ចែករំលែក៖