ព័ត៌មានទាន់ហេតុការណ៍៖

ព្រះចៅអធិការPhraShammachayo ជាប់ទោសលាងលុយខ្មៅ

ចែករំលែក៖

កាលពីថ្ងៃទី២៣ ខែវិច្ឆិកា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ បានប្រកាសថា នឹងចោទប្រកាន់ជាផ្លូវការដល់ព្រះចៅអធិការ PhraDhammachayo វត្តPhraDhammakaya និងព្រះសង្ឃ៤អង្គទៀត ជាប់ពាក់ព័ន្ធនឹងការលាងលុយខ្មៅ ។

សូមបញ្ចាក់ផងដែរថា ព្រះចៅអធីការ PhraDhammachayo ដែលមានឥទ្ធិពលមួយអង្គនៅក្នុងសង្គមព្រះពុទ្ធសាសនាក្នុងប្រទេសថៃ គង់នៅវត្ត PhraDhammakaya ស្ថិតនៅខេត PathumThani មានចម្ងាយពីទីក្រុងបាំងកក់តែ៥០គីឡូម៉ែត្រប៉ុណ្ណោះ នៅភាគខាងជើង។ ប៉ូលិសថៃបានព្យាយាមចាប់ព្រះចៅអធិការអង្គនេះជាច្រើនលើកមកហើយតែចាប់មិនបានសម្រេច ។

កាលពីឆ្នាំ២០១៥ ក្រុមស្រាវជ្រាវពិសេសរបស់ថៃ បានស្នើសុំសាកសួរព្រះចៅអធិការ PhraDhammachayo ក្រោយពេលរងការចោទប្រកាន់ពីបទ ទទួលប្រាក់ជាង១ពាន់លានបាត ជិត៣០លានដុល្លារ ។ ក្រោយសំណើ៤លើកមិនបានសម្រេច គឺព្រះចៅអធិការមិនទៅបំភ្លឺ ទើបព្រះរាជអាជ្ញាសម្រេចលុបចោល ដោយសារតែព្រះអង្គមានព្រះសុខភាពមិនល្អ។

វិវាទជុំវិញព្រះសង្ឃព្រះជន្ម៧២វស្សាអង្គនេះ បានធ្វើឲ្យមានវិវាទនៅក្នុងសង្គមពុទ្ធសាសនា និងប្រព័ន្ធផ្សព្វផ្សាយនានាក្នុងប្រទេសថៃ ។ បរស័ទជាច្រើនបានទៅរារាំងការព្យាយាមចាប់ខ្លួនព្រះសង្ឃខាងលើ។ ពុទ្ធបរិស័ទក៏បានលើកឡើងថា ប្រាក់ដែលគេយកមកប្រគេនវត្ត ព្រះចៅអធិការត្រូវតែទទួលយកចឹងហើយ ដើម្បីកសាងវត្ត សកម្មភាពមនុស្សធម៌ និងសង្គម ។ រាល់ការប្រគេនអ្វីមួយទៅវត្ត ឬព្រះសង្ឃនោះ មិនដែលសួរនាំថា «ញោមបានមកពីណានោះឡើយ»។ ប្រសិនបើជាប្រាក់ពុករលួយ របស់បុគ្គល ក៏ជារឿងល្អដែល ដោយបុគ្គលនោះពុករលួយយកមកជួយសង្គម មិនយកទៅចាយតែម្នាក់ឯងឡើយ។

ថៃជាប្រទេសកាន់ព្រះពុទ្ធសាសនា ភាគច្រើន ប៉ុន្តែរយៈពេលកន្លងមកព្រះសង្ឃ ភិក្ខុនី ក្នុងប្រទេសនេះជួបនៅបញ្ហាជាច្រើនរងការរិះគន់គឺរឿងអាស្រូវផ្លូវភេទ គ្រឿងញឿន និងទទួលប្រាក់ពុករលួយជាច្រើនផ្សេងទៀត ៕ ម៉ែវ សាធី

phradhammachayo-735378
30279401-02-sld 30279401-03-sld


ចែករំលែក៖