សារព័ត៌មាន BBC បានដកស្រង់របាយការណ៍ពីក្រុមស្រាវជ្រាវអាវុធ CAR ដែល មានទីតាំងស្ថិតនៅក្នុងប្រទេសអង់គ្លេសយកមកបញ្ជាក់ថា អាវុធដែលអាមេរិកនិងអារ៉ាប៊ីសាអ៊ូឌីតផ្តល់ទៅឲ្យក្រុមបះបោរស៊ីរីប្រឆាំងរដ្ឋាភិបាលលោក អាល់អាសាដ នោះពេលនេះបានធ្លាក់ចូលក្នុងដៃក្រុមភេរវ កម្មអ៊ិស្លាមបង្កើតរដ្ឋ។
តាមក្រុមអ្នកស្រាវជ្រាវរបស់ CAR បាន បង្ហាញឲ្យឃើញថា តំបន់ដែលបានរំដោះចេញពីការគ្រប់គ្រងរបស់ក្រុមIS ហើយ បន្សល់នូវអាវុធជាច្រើននៅទីនោះគឺភាគច្រើនជាអាវុធមានប្រភពមកពីអឺរ៉ុបខាង កើតនិងអាមេរិក។ តាមប្រសាសន៍លោក Bevan ប្រធានក្រុមស្រាវជ្រាវរបស់ CAR បានបង្ហាញឲ្យឃើញថា អាវុធភាគច្រើន ដែលក្រុមIS ប្រើប្រាស់មានប្រភពមកពី អាមេរិកនិងអារ៉ាប៊ីសាអ៊ូឌីត។ អាវុធទាំងនោះត្រូវបានបញ្ជូនទៅឲ្យក្រុមបះបោរស៊ីរីដោយឆ្លងកាត់ប្រទេសទួរគី។
លោក Bevan បញ្ជាក់ទៀតថា បណ្តាញ ទិញអាវុធរបស់ក្រុមIS មាននៅតំបន់ភាគ ខាងជើងប្រទេសទួរគី ហើយក្រុមនេះមានទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយអ្នកចែក ចាយអាវុធ។
ការណ៍ដែលក្រុមIS ប្រើប្រាស់អាវុធ របស់លោកខាងលិចមិនមែនជារឿងចម្លែកនោះឡើយដោយកន្លងមកមានព័ត៌មានជាច្រើនអះអាងថា ក្រុមIS អាមេរិកជាអ្នក បង្កើតឡើង។ កន្លងមកអាមេរិកក៏ធ្លាប់ បានទម្លាក់អាវុធនិងស្បៀងអាហារច្រឡំទៅឲ្យក្រុមIS នៅក្នុងប្រទេសអីុរ៉ាក់ផង ដែរ។
ប្រទេសដែលប្រឆាំងអាមេរិកធ្លាប់បានលើកឡើងថា អាមេរិកបានប្រើប្រាស់គ្រប់ វិធីសាស្ត្រដើម្បីការពារក្រុមIS ឲ្យឋិតថេរ បន្តនៅក្នុងប្រទេសស៊ីរី។ កន្លងមកប្រធានា ធិបតីស៊ីរីលោក អាល់អាសាដ ចោទប្រកាន់ អាមេរិកថា បានប្រើប្រាស់កិច្ចព្រមព្រៀងឈប់បាញ់ដើម្បីការពារក្រុមភេរវកម្ម។
នៅក្នុងបទសម្ភាសន៍មួយប្រធានាធិបតី ស៊ីរីបានបញ្ជាក់ថា បណ្តាប្រទេសលោកខាង លិច ពិសេសគឺអាមេរិកបានប្រើប្រាស់ក្រុមភេរវកម្មធ្វើជាកូនអុកនយោបាយដើម្បី ទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន។
លោក អាល់អាសាដ បង្ហាញពីមន្ទិលសង្ស័យទៅលើប្រទេសលោកខាងលិច ដែលតែងតែលើកឡើងពីការចាំបាច់ត្រូវតែ បញ្ចប់សង្គ្រាមនៅក្នុងប្រទេសស៊ីរី។ លោក អាល់អាសាដ បញ្ជាក់ថា «អាមេរិកតែងតែស្នើឲ្យមានបទឈប់បាញ់ពេលដែលក្រុមទាហានភេរវកម្មមានសញ្ញាចុះខ្សោយមិនអាចទប់ទល់នឹងទាហានរដ្ឋាភិបាលស៊ីរីបាន ពេលនោះអាមេរិកជំរុញឲ្យមានកិច្ចព្រមព្រៀងឈប់បាញ់ ហើយបានជួយដល់ក្រុមនោះដោយសម្ងាត់ទាំងអាវុធនិងស្បៀងអាហារចាំបាច់។ ទាំងនោះហើយទើបធ្វើឲ្យក្រុមភេរវកម្មកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ បើគ្មានការជួយពីប្រទេសលោកខាងលិចទេនោះក្រុមភេរវកម្មក៏មិនអាចតស៊ូរហូតមកទល់ពេលនេះដែរ»។
មេដឹកនាំស៊ីរីបានបញ្ជាក់ទៀតថា សង្គ្រាម វាយប្រហារនៅក្នុងប្រទេសរបស់លោក បានឈានចូលដល់ឆ្នាំទី៦ហើយ ហើយ អាចនឹងបន្តអូសបន្លាយយូរទៀតដោយសារតែក្រុមប្រឆាំងនៅស៊ីរីទទួលបានការជួយជាច្រើនពីអាមេរិក អារ៉ាប៊ីសាអ៊ូឌីត ទួរគី និងកាតារជាដើម ។
លោក អាល់អាសាដ បានបញ្ជាក់ទៀត ថា ទីក្រុងវ៉ាស៊ីនតោន និងសម្ពន្ធមិត្តរបស់ខ្លួនកំពុងតែធ្វើសង្គ្រាមប្រឆាំងស៊ីរី និងសម្ពន្ធ មិត្តរបស់ស៊ីរីគឺរុស្ស៊ី និងអីុរ៉ង់មិនមែនក្រុមភេរវកម្មឡើយ។
តាមតួលេខរបស់អង្គការសហប្រជា ជាតិ ពលរដ្ឋស៊ីរីជាង៣សែននាក់បានស្លាប់ និងជាងពាក់កណ្តាលបាត់បង់ផ្ទះសម្បែងនៅក្នុងសង្គ្រាមនាពេលកន្លងមក។
ចំណែកការវាយប្រហារនៅទីក្រុងម៉ូសូលក៏ដូចគ្នានោះដែរ អាមេរិកបានរៀបចំទីតាំងដែលមានសុវត្ថិភាពសម្រាប់ក្រុមIS ភៀសខ្លួនពីអីុរ៉ាក់ទៅកាន់ស៊ីរីដើម្បីបន្តសកម្ម ភាពរបស់ខ្លួន៕ ម៉ែវ សាធី