យ៉ាងហោចណាស់ក៏មានមនុស្ស១០០នាក់ស្លាប់ និងជាង៤០នាក់រងរបួសក្រោយ ពេលរថយន្តមួយគ្រឿងផ្ទុកទៅដោយគ្រាប់ រំសេវបានផ្ទុះនៅស្ថានីយប្រេងសាំងជិតទីក្រុងHilla ប្រទេសអុីរ៉ាក់។ ភាគច្រើនជន រងគ្រោះជាជនជាតិអុីរ៉ង់ ។
ក្រុមភេរវកម្មIS បានចេញមុខទទួលស្គាល់ថាជាសកម្មភាពវាយប្រហាររបស់ ខ្លួនកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦។ បណ្តាញព័ត៌មានNBC news បានផ្សាយថាជនរងគ្រោះភាគច្រើនជាអ្នកធ្វើព្យុះ ហយាត្រាទៅកាន់ព្រះវិហារ Kerbala ដែល ជាតំបន់ស័ក្កិសិទ្ធិរបស់ជនជាតិស៊ីអុីតនៅ អុីរ៉ាក់។
រថយន្តក្រុមភេរវករបានចតនៅមុខ ស្ថានីយប្រេងសាំងដែលមានភោជនីយ ដ្ឋាននៅក្បែរនោះស្ថិតនៅតំបន់Hilla។ ទីតំាងនោះជាកន្លែងឈប់សម្រាកកាយ របស់ក្រុមអ្នកធ្វើព្យុហយាត្រា ។ រថយន្ត ក្រុង៥គ្រឿងឆាបឆេះក្រោយពេលរថយន្តផ្ទុកគ្រាប់បែកផ្ទុះឡើង ក្រៅពីនេះស្ថានីយ ប្រេង និងភោជនីយដ្ឋានខាងលើក៏ឆេះ ខ្ទេចផងដែរ។
រថយន្តដឹកទំនិញផ្ទុកសារធាតុ ammonia nitrate និងសារធាតុផ្ទុះផ្សេងទៀតមិន គិតប្រេងសាំងពេញធុង។ ចំណែករថយន្តក្រុងក៏មានសាំងពេញផងដែរ ទាំងនោះ ហើយធ្វើឲ្យកម្លាំងផ្ទុះកាន់តែខ្លាំង និងបំផ្លាញ គ្រប់យ៉ាងនៅទីនោះ។
សូមបញ្ជាក់ផងដែរថា ក្រុម IS ត្រូវបានឡោមព័ទ្ធនៅទីក្រុងម៉ូស៊ុលប្រទេសអុីរ៉ាក់ក្រោយពេលកម្លាំងទាហានអុីរ៉ាក់បើកការវាយប្រហារជាទ្រង់ទ្រាយធំទៅលើទីតាំងចុងក្រោយរបស់ក្រុមនេះ។ ក្រុមIS តែងតែបើកការវាយប្រហារនៅតំបន់ផ្សេងទៀត ជាការសងសឹកទេនឹងកម្លាំងទាហានអុីរ៉ាក់ដែលបានវាយប្រហារពួកគេ។
ពាក់ព័ន្ធនៅក្នុងសង្គ្រាមវាយប្រហារទៅលើក្រុមភេរវកម្មIS អ្នកនាំពាក្យអង្គការសហប្រជាជាតិបានឲ្យដឹងថា ប្រតិបត្តិការ យោធាជាង១ខែនៅក្នុងទីក្រុងម៉ូស៊ុល ប្រទេសអ៊ីរ៉ាក់ពេលបច្ចុប្បន្ននេះមានពល រដ្ឋអ៊ីរ៉ាក់ ៦៨.០០០នាក់បានផ្លាស់ទីលំនៅ (ភៀសខ្លួន) ចេញពីទីក្រុង និងបណ្ដាស្រុក ដែលនៅជិតទីក្រុងម៉ូស៊ុលដោយសារតែ សង្គ្រាមបន្ដហែកហួរមិនចេះចប់។
ថ្លែងក្នុងសន្និសីទសារព័ត៌មានលោក Stephane Dujarric អ្នកនាំពាក្យអង្គការ សហប្រជាជាតិបានលើកឡើងថា “កាល ពី៤ថ្ងៃមុនភ្នាក់បានប្រាប់ថា ចំនួនអ្នកផ្លាស់ ទីលំនៅសរុបបានកើនឡើងថែម ៨.៣០០ នាក់ទៀតដូចដែលដំណើរការប្រយុទ្ធនៅទីក្រុងម៉ូស៊ុលត្រូវបានកំណត់ ហើយមាន ពលរដ្ឋច្រើនណាស់ត្រូវបង្ខំចិត្តផ្លាស់ទី លំនៅ” ។
លោកបន្ថែមទៀតថា មូលហេតុចម្បង ដែលបណ្ដាលឲ្យមានការផ្លាស់ទីលំនៅ ចេញពីទីក្រុង និងស្រុកមួយចំនួននោះគឺ ដោយសារតែសង្គ្រាម ហើយស្ទើរតែ៩៨ ភាគរយនៃអ្នកភៀសខ្លួនបច្ចុប្បន្នកំពុងរស់ នៅក្នុងអាណាខេត្ត Ninewa ហើយបច្ចុប្បន្ន នេះការប្រយុទ្ធនៅទីក្រុងម៉ូស៊ុលកំពុង ដំណើរការទៅយ៉ាងក្ដៅគគុក ហេតុដូចនេះ ជនស៊ីវិលត្រូវតែជម្លៀសចេញទាំងអស់ ដើម្បីមានសុវត្ថិភាព ៕ ម៉ែវ សាធី