ភ្នំពេញ៖ នាយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ ក្រុមហ៊ុន LDI ENTERPRISE LTD បានសម្ពោធហាង លក់នាឡិកាដៃ ឈ្មោះ G- FACTORY CASIO នៅសណ្ឋាគារណាហ្គាវើលជាន់ក្រោមដី ដើម្បី បំពេញតម្រូវការរបស់អតិថិជនខ្លួន ក្រោយទទួលបានសិទ្ធិលក់ផ្តាច់មុខ ពីក្រុមហ៊ុនដើមCASIO COMPUTER CO.,LTDនៅប្រទេសជប៉ុន តាំងពីឆ្នាំ២០១៤ មកនោះ។
លោក គួច ណាវ នាយកប្រតិបត្តិមជ្ឈមណ្ឌលនាឡិកាស្វីស និង ជប៉ុន មានប្រសាសន៍ថា ក្រុមហ៊ុនរបស់បានកកើតតាំងពីឆ្នាំ១៩៩៣ក្រោមការដឹកនាំរបស់លោកអគ្គនាយក គួច ទាងងួនគិតត្រឹមថ្ងៃនេះ មានរយៈពេល២៣ឆ្នាំហើយ ។ និយាយដោយឡែក សម្រាប់ផលិតផលនាឡិកាម៉ាកG- FACTORY CASIOវិញ យើងបានចាប់ដៃគូជាមួយក្រុមហ៊ុនដើមកាលពីឆ្នាំ២០១៥ ដោយនាំចូលនាឡិកា CASIO ច្រើនម៉ូឌែលដូចជា G-SHOCK BABY-G, EDIFICE,PROTERK ,SHEENនិង CASIOដែលម៉ាកនាឡិកាទំនើមពេញនិយម សម្រាប់មនុស្សគ្រប់វ័យ ពិសេសគឺយុវជនសម័យថ្មី ។ ជាមួយនិងវត្តមានហាងថ្មីG- FACTORY CASIO នេះដែរ លោក Atsushi Yamaoka អ្នកគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុន CASIO COMPUTER CO.,LTD បានសម្តែងនូវទឹកចិត្តសម្បាយរីករាយជាខ្លាំង ដោយបានកោតសរសើរចំពោះក្រុមហ៊ុន LDI ENTERPRISE.,LTD ខិតខំពង្រីកសាខាហាងលក់នាឡិកាCASIO នូវគ្របទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជាបែបនេះ ។
លោក នាយកប្រតិបត្តិ មជ្ឈមណ្ឌលនាឡិកាស្វីស និង ជប៉ុនបានបញ្ជាក់ថា យើងពិតជាមានមោទនភាពខ្លាំងណាស់ ព្រោះប៉ុន្មានឆ្នាំមកនេះ ក្រុមហ៊ុនរបស់យើង បានបើកសម្ភោធហាងG- FACTORY CASIO ជាច្រើនទីតាំងក្នុងក្រុងភ្នំពេញ ពិសេស G- FACTORY CASIOស្ថិតនៅក្រោមដីនៃសណ្ឋាគារណាហ្គាវើល ទើបសម្ភោធនេះ នឹងមានលក់បញ្ចុះតម្លៃពិសេសរយៈពេល៣ថ្ងៃ គឺចាប់ថ្ងៃទី២៤-២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ៕ សារីម