ភ្នំពេញ៖ នៅរសៀលម៉ោង១៤និង៣០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងលោក ឯក ឃុនឌឿនអភិបាលខណ្ឌទួលគោក លោកសេង សាញ់ ចៅសង្កាត់ ស្ទឹងមានជ័យ លោក អ៊ុង ស៊ន ចៅសង្កាត់បឹងសាឡាង និង កម្លាំង សមត្ថកិច្ច មាននគបាល និងអាវុធហត្ថបានអញ្ជើញចុះប្រគល់ – ទទួលព្រំប្រទល់រដ្ឋបាលខណ្ឌមានជ័យ និង រដ្ឋបាលខណ្ឌទួលគោក។
ការប្រគល់ ទទួលព្រំប្រទល់រដ្ឋបាលខណ្ឌមានជ័យ និងខណ្ឌរដ្ឋបាលខណ្ឌទួលគោកបានកំណត់យក ពាក់កណ្តោលផ្លូវ២៧១ ចាប់ពី ផ្លូវ ចូលស្ទឹងលាប មុខសាលា វិទ្យាល័យ ជាស៊ីមសាគ្គី តាមបណ្តោយ ផ្លូវ ២៧១ រហូតដល់ ស្ពានអាកាសស្ទឹងមានជ័យឲ្យទៅរដ្ឋបាលខណ្ឌមានជ័យ នៅក្នុងនោះប្រជាពលរដ្ឋ នៃ ភូមិ ០១ភូមិ ០៣ និងភូមិ១៧ ពាក់កណ្តោលផ្លូវ២៧១សង្កាត់បឹងសាឡា ត្រូវបានប្រគល់មកអោយសង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ដោយឡែករវាងខណ្ឌដង្កោ និងខណ្ឌ មានជ័យ មានភូមិមួយចំនួនសង្កាត់ស្ទឹងមាន និងសង្កាត់បឹងទំពន់ នៃខណ្ឌមានជ័យត្រូវបានកាត់មកឲ្យ ខណ្ឌដង្កោផងដែរ៕ តាឡឹម