ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់ម៉ាកបុកអ្នកដើរឆ្លងថ្នល់ម្នាក់បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលអោយបុរសម្នាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែង បន្ទាប់ពីដើឆ្លងផ្លូវ ហើយត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុក ហើយរថយន្តបានបន្ថែមល្បឿនបើកគេចបាត់ស្រមោល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ៤ ខាងលិចប៉ុស្តិ៍កន្ទោកប្រហែល២០០ម៉ែត្រ ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សាក្សីឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានលឺសូរសំឡេងរថយន្តជាន់ហ្វ្រាំងអូស បន្ទាប់មកក៏លឺសូរបែកកញ្ចក់ ភ្លាមៗនោះ ក៏មានមនុស្សរត់មកមើល ស្រាប់តែឃើញបុរសម្នាក់ដេកស្លាប់កណ្តាលផ្លូវថែមទាំងមានស្នាមឈាមទៀតផង ។ ចំណែកសមត្ថកិច្ចជំនាញឲ្យដឹងថា តាមការពិនិត្យមើលស្លាកស្នាម កង់រថយន្ត និងសភាពសាកសពដេកនៅលើថ្នល់ គេអាចសន្និដ្ឋានដឹងថា រថយន្តបង្កជារថយន្តធុនតូច ដែលធ្វើដំណើរតាមផ្លូវជាតិលេខ៤ ក្នុងទឹសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ព្រោះស្នាមអូសកង់គឺមានប្រវែងប្រហែល២០ម៉ែត្រ ហើយជនរងគ្រោះទំនងជាដើរឆ្លងផ្លូវជិតផុតទៅហើយទើបរថយន្តបុក គួបផ្សំនិងទីកន្លែងកើតហេតុងងឹតផងនោះ ទើបធ្វើឲ្យអ្នកបើកបរមើលមិនឃើញអ្នកដើរ តែទោះយ៉ាងណា នេះគ្រាន់តែជាការសន្និដ្ឋានរបស់សមត្ថកិច្ចប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុ សាកសពត្រូវបានរថយន្តដឹកយកទៅរក្សាទុកនៅវត្តតាំងកសាង បើរកមិនឃើញសាច់ញាតិទេនោះ នឹងបូជានៅក្នុងវត្តនេះតែម្តង ៕សុខាសែនជ័យ

image1 image2 image3


ចែករំលែក៖