ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញគ្រោងអភិវឌ្ឍន៍ផ្លូវថ្មើរជើងមួយខ្សែទៀតប្របតាម ដងទន្លេរសាបក្រើយខាងលិច

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញគ្រោងស្ថាបនាផ្លូវថ្មើរជើងចំនួន១ ខ្សែ ទៀតប្របតាមមាត់ទន្លេ សាបនិងចាប់ពីមុខផ្សាររាត្រី ដល់គល់ស្ពានជ្រោយចង្វារក្នុងគោលដៅបង្កើតសោភណ័ ភាពថ្មីរបស់ រាជធានីភ្នំពេញសំដៅទាក់ទាញភ្ញៀវ ទេសចរណ៍។

ក្នុងឱកាសចុះត្រួតពិនិត្យច្រាំងទន្លេសាបដោយផ្ទាល់ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ លោក .ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យក្រុមការងារជំនាញទំាងអស់ ពន្លឿនការសិក្សា គំរូប្លង់ឲ្យបានច្បាស់លាស់ ដើម្បីឈានទៅអភិវឌ្ឍន៍ផ្លូវថ្មើជើងតាមមាត់ទន្លេសាបចាប់ពីមុខផ្សាររាត្រី ដល់គល់ស្ពានជ្រោយចង្វារនៅឆ្នាំក្រោយនេះ។ការពន្លឿនការស្ថាបនាផ្លូវថ្មើជើងថ្មីនេះ ខណៈដែរបច្ចុប្បន្នតំបន់ទេសចរណ៍ចាប់ពី សួនច្បារផ្សារត្រីដល់គល់ស្ពានជ្រោយចង្វារនេះមានភាពរញេរញៃ បរិស្ថានមិនល្អ រួមទាំងទី តំាងបំរើសេវាកម្មទេសចរណ៍មានលក្ខណៈដាច់ដោយដុំមិនបំរើឲ្យសាធារណៈទំាងមូល។

លោកបន្តថា ក្រុមការងារកំពុងតែសម្របសម្រួលជាមួយអ្នករងផលប៉ៈពាល់ជិតរួតរាល់ហើយ ដោយប្រើយុទ្ធសាស្រ្តឈ្នះៗទំាងអស់គ្នា ក្នុងគោលបំណងបំរើផលប្រយោជន៍សាធារណ។

លោកបន្ដថា ៖ ការស្ថាបនាផ្លូវថ្មើជើងប្របតាមមាត់ទន្លេនៅតំបន់នេះ មានសារសំខាន់ណាស់ដោយវាមិនត្រឹមតែការពារបានច្រាំងទន្លេធ្វើឲ្យមានសោភណ័ភាពស្រស់ ស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាបានផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋបានស្រូបយកខ្យល់អាកាសដ៏ បរិសុទ្ធ និងការហាត់ប្រាណតាមមាត់ទន្លេផងដែរ។

លោកបន្តថា៖ សម្រាប់គម្រោងផ្លូវថ្មើរជើងចាប់ពី សួនច្បារមុខផ្សារចាស់ប្របតាមមាត់ទន្លេសាប ដល់គល់ស្ពានជ្រោយចង្វារ អាជ្ញាធរនឹងធ្វើការកែ លម្អយ៉ាងម៉ត់ចត់ជាទីបំផុតឲ្យសក្ត័សមទៅនឹងកញ្ចប់ផលិតផលទេសចរណ៍ដ៏ទាក់ទាញនៅរាជធានីភ្នំពេញ ដែល មានភោជ្ជនីយដ្ឋាន ហាងកាហ្វេ កន្លែងលក់វត្ថុអនុស្សាវរីយ៍ និងកំពង់ផែទូកទេស ចរណ៍ ហើយផ្សារភ្ជាប់ទៅនឹងតំបន់រម្មណីយដ្ឋានវត្តភ្នំដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តនៃរាជ ធានីភ្នំពេញ។

លោកយុំ យីង ជាប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញបានសាទរចំពោះគម្រោងស្ថាបនាផ្លូវថ្មើរ ជើងនេះ ថានឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់សាធារណៈ ព្រោះវាបានធ្វើឲ្យប្រជាពលរដ្ឋកាន់តែ មានកន្លែងធំទូលាយក្នុងការដើរកម្សាន្ត ហាត់ប្រាណ ប្រកបដោយសុវត្ថិភាព។

សូមបញ្ជាក់ថា ៖ ការឈានទៅអភិវឌ្ឍផ្លូវថ្មើរជើង និងការស្ថាបនាច្រាំងទន្លេចាប់ពីផ្សាររាត្រីដល់គល់ ស្ពានជ្រោយចង្វារដែលមានប្រវែងប្រវែងជាង១៦៤០ម៉ែត្រនេះបានធ្វើឡើង បន្ទាប់ពីគម្រោងស្ថាបនាផ្លូវថ្មើជើងនិងច្រាំងទន្លេសាបចាប់ពីបញ្ជរព័ត៌មានទេសចរណ៍មុខព្រះ បរមរាជវំាងដល់កំពង់ចម្លងអរិយក្សត្រចប់រួចរាល់ ហើយទទួលការគាំ ទ្រយ៉ាងខ្លំាងពីសំណាក់ប្រជាពលរដ្ឋទំាងក្នុងរាជធានីភ្នំពេញ និងមកពីតាមបណ្តាខេត្ត ៕ សំរិត

image8 image1 image2 image3 image4 image5 image6 image7


ចែករំលែក៖