ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចរកឃើញអាវុធលាក់ទុកបម្រុងធ្វើសកម្មភាពប្លន់មួយដើម និងចាប់បានមុខសញ្ញាចោរប្លន់ម្នាក់

ចែករំលែក៖

ខេត្តកំពង់ធំ៖ សមត្ថកិច្ចរកឃើញអាវុធលាក់ទុកបំរុងធ្វើសកម្មភាពប្លន់មួយដើម និងចាប់បានមុខសញ្ញាចោរប្លន់បានម្នាក់ប៉ុនប៉ងប្លន់ នៅភូមិសាស្រ្តឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ និងស្រុកចំការលើ ខេត្តកំពង់ចាម ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា សមត្ថកិច្ចមានបណ្ដាញសម្ងាត់នៅក្នុងមូលដ្ឋាន ដែលយើងបានប្រើប្រាស់ជាបន្តបន្ទាប់មក និងដោយមានការសំរបសំរួលពីលោកព្រះរាជអាជ្ញាចាប់តាំង ពីម៉ោង ១៩ ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត និងស្រុកបារាយណ៍ បានបើកកិច្ចប្រតិបត្តិការតាមបង្រ្កាបមុខសញ្ញាចោរ ដែលលាក់ទុកអាវុធ ប៉ុនប៉ងប្លន់នៅភូមិសាស្រ្ត ឃុំទំរីង ស្រុកសណ្តាន់ និងក្នុងស្រុកចំការលើ ទឹកដីខេត្តកំពង់ចាម (ព្រោះវាបានសិក្សាភូមិសាស្រ្តទាំងពីរនេះរួចហើយ) ។

ជាលទ្ធផលនៅម៉ោង០៧និង៤០នាទី ព្រឹកថ្ងៃទី ២៥ វិច្ឆិកា ឆ្នាំ២០១៦ យើងចាប់បានមុខសញ្ញាចោរម្នាក់ឈ្មោះ សឿក ប៉ាង ប្រុសអាយុ ៤៥ ឆ្នាំ ទីលំនៅៗភូមិ ពង្រលីង ឃុំក្រវ៉ា ស្រុកបារាយណ៍ បានចាប់នៅចំណុចតាមផ្លូវលំភូមិតាពៅ ឃុំគគីរធំ ជាប់ព្រំប្រទល់ឃុំក្រវា និងឃុគំគីធំ ។ ជនសង្ស័យធ្លាប់បានទៅរស់នៅ ធ្វើចំការនៅតំបន់តាសោម ស្រុកអន្លង់វែង ខេត្ត ឧត្តរមានជ័យ ទើបត្រឡប់មកវិញបានប្រហែល ២-៣ ខែប៉ុណ្ណោះ ។

វត្ថុតាងចាប់បាន ៖ អាវុធ AK47 ស្វាយ បត់ ១ដើម,លេខរលប់,បង់ ១, គ្រាប់ ៤២គ្រាប់ ផលិតនៅប្រទេសចិនគុណភាព ល្អ តាមចម្លើយបឋម ជនសង្ស័យថាអាវុធនេះ វាទិញពីអន្លង់វែងមក ។

លោក អិតសុធា ព្រៈរាជអាជ្ញាខេត្តកំពង់ធំបានអោយដឹងថាជនសង្ស័យបានបញ្ចូនមកអធិការដ្ឋានស្រុកបារាយណ៍ដើម្បីកសាងសំណុំរឿងបញ្ជូនមកកាន់សាលាដំបូងនៅថ្ងៃស្អែកព្រឹកថ្ងៃទី២៦ ខែវិច្ឆិការ ឆ្នាំ២០១៦ ៕ ប៊ុន រិទ្ធី

as-6 as as-1 as-2 as-3 as-4 as-5


ចែករំលែក៖