ខេត្តរតនគិរី៖ កម្លាំងនគរបាលស្រុកបរកែវ សហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឃុំកិចុង កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឃាត់ខ្លួនជនបរទេស២នាក់ ខណៈពួកគាត់ដើរពីស្រុកអូរជុំចូលមកលួចជីកត្បូងនៅចំណុចបរឡយ ស្ថិតនៅភូមិរ៉យ ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី នៅពេលយប់ដោយដើរចូលផ្ទះប្រជាពលរដ្ឋគ្រប់ផ្ទះនៅតំបន់ខាងលើ។
ប្រភពពីនគរបាលប៉ុស្តិ៍ឃុំកិចុងបានប្រាប់ឲ្យដឹងថា ជនបរទេស២នាក់នេះទី1-ឈ្មោះ អៀល ដា(IL DA) អាយុ47ឆ្នាំ សញ្ជាតិរុស្សី មានទីកន្លែងកំណើតកាហ្សាក់ស្ថាន បច្ចុប្បន្នស្នាក់នៅស្រុកអូរជុំ និងទី2-ឈ្មោះ ដានិល វូលីនស្គី(DANIL VOLINSKY)អាយុ31ឆ្នាំជនជាតិរូស្សី
ទីកន្លែងកំណើតទីក្រុងម៉ូស្គូបច្ចុប្បន្នស្នាក់នៅស្រុកអូរជុំ។
បន្ទាប់ពីសមត្ថកិច្ចនគរបាលស្រុកបរកែវត្រួតពិនិត្យពុំមានលិខិតឆ្លងដែននោះទេពោលគឺស្នាក់នៅដោយខុសច្បាប់។
បច្ចុប្បន្នជនបរទេសទាំង២នាក់នេះត្រូវបានបញ្ជូនទៅសាកសួរបន្តនៅការិយាល័យនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ៕ វុទ្ធឦសាន