ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ត្រូវជនសង្ស័យធ្វើសកម្មភាពឆក់ទួរស័ព្ទដៃបានសម្រេច តែរត់មិនរួច

ចែករំលែក៖

ភ្នំពេញៈ នារីម្នាក់ជិះម៉ូតូទើបតែចេញមកពីរៀន ស្រាប់តែត្រូវជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់ទួរស័ព្ទដៃបានសម្រេច រត់មិនរួចត្រូវប្រជាពលរដ្នដេញចាប់បាននាំគ្នវាយរួចទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទួលទំពួង២ឃាត់ខ្លួន ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅ តាមផ្លូវលេខ៤៣២ កែង១៧៣ សង្កាត់ទួលទំពួង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ប្រុស ឧត្តម ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះជួលម្ដុំសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ នារីរងគ្រោះមាន ឈ្មោះ ឡូ សុខរ៉ា អាយុ២៦ឆ្នាំ ស្នាក់នៅម្ដុំសង្កាត់ទួលទំពួង២ ខណ្ឌចំការមន មុខរបរបុគ្គលិកក្រុមហ៊ុនមួយកន្លែង។

បើតាមប្រភពពត៌មានពីនារីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបខ្លួន ទើបតែចេញមកពីរៀនហើយបានជិះម៉ូតូមួយគ្រឿងម៉ាកស្មាសវី ពណ៌ខ្មៅលាយស ពាក់ស្លាកលេខ 1CA.1751 មិនទាន់ដល់ផ្ទះផង ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាក NSX ពណ៌ត្រួយចេក អត់ពាក់ស្លាកលេខ បានមកធ្វើសកម្មភាពឆក់ទួរស័ព្ទដៃមួយគ្រឿងម៉ាក iPhone ហើយនាងបានស្រែកឲ្យគេជួយ ទើបប្រជាពលរដ្នដេញចាប់បានភ្លាមៗ នាំគ្នាវាយរួច ទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទួលទំពួង២ឃាត់ខ្លួន ។

ក្រោយពេលកើតហេតុនារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលទួលទំពួង២ ។

បច្ចុប្បន្នជនសង្ស័យរួច និងម៉ូតូត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទួលទំពួង២នាំមកឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួរនាំចាត់ការតាមនីតិវិធី ៕ ស រស្មី

image1 image2


ចែករំលែក៖