ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋលក់ដូរនៅមុខមន្ទីរពេទ្យព្រះកុសុមៈចោទអាជ្ញាធរខណ្ឌសែនសុខចុះរៀបចំសណ្តាប់ធ្នាប់លំអៀង

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅនិងប្រកបការលក់ដូរនៅមុខមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ)ចោទអាជ្ញាធរខណ្ឌ សែនសុខ ចុះរៀបចំសណ្តាប់ធ្នាប់ និងកាត់ ស្លាកនៅពីមុខផ្ទះ នៅតាមដងផ្លូវ ហាក់បី ដូចជាមានភាពមិនប្រក្រតី អ្នកឲ្យលុយអត់ កាត់ស្លាក ។ យុទ្ធនាការនេះ ដឹកនាំដោយ លោក សាំង សុភក្រ្តវិចិត្រ អភិបាលរងខណ្ឌ សែនសុខត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា នៅមុខមន្ទីរពេទ្យព្រះ កុសុមៈ ផ្លូវលេខ២៧១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

តាមសម្ដីបុរសម្នាក់ឈ្មោះ យូ ស៊ុនណារ៉ា អាយុ៥៤ឆ្នាំ មុខរបរមន្ត្រីរាជការ ស្នាក់នៅ ផ្ទះលេខ៤២១ ផ្លូវលេខ២៧១ ភូមិត្រពាំង ឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បាន ប្រាប់ថា កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា អាជ្ញាធរខណ្ឌសែនសុខ ពិសេសសណ្តាប់ ធ្នាប់ខណ្ឌ ដែលមានការដឹកនាំ ពីលោក អភិបាលរងខណ្ឌសែនសុខ បានចុះរៀបចំ សណ្តាប់ធ្នាប់ និងបានកាត់ស្លាកយីហោ តាមផ្ទះ នៅចំណុចខាងលើនេះហាក់មានភាពមិនប្រក្រតី ដោយក្នុងនោះមានផ្ទះខ្លះឲ្យលុយខាងសណ្តាប់ធ្នាប់ មិនកាត់ស្លាកយីហោទេ ដោយឡែកផ្ទះណាមិនឲ្យលុយ បានចុះកាត់ឆៅៗតែម្តង ដែលមើលទៅមិន សមសោះ ។

បុរសដដែលបានប្រាប់ទៀតថា ស្លាកយីហោដែលអាជ្ញាធរកាត់យកទាំងនេះ គឺពួកគាត់ដាក់តាំងពីយូរយារណាស់មក ហើយ និងបានបង់ពន្ធអាករជូនរដ្ឋទៀតផង ស្រាប់តែព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា អាជ្ញាធរ ខណ្ឌសែនសុខមកកាត់បែបនេះ ។ លោកក៏សូមសំណូមពរដល់អាជ្ញាធរផងដែរថា បើវាប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ក៏សូមឲ្យកាត់ស្លាកយីហោ ផ្លូវខាងលើ ឲ្យអស់ផង មិនមែនមកកាត់តែ ប៉ុន្មាន ស្លាកដែលនៅកណ្តាល ហើយស្លាកដូចគ្នានៅអមសងខាងមិនព្រមកាត់នោះ គឺវាមិន ស្មើភាពគ្នានោះទេ ។

លោក ប៊ិន ចាន់ថា ប្រធានសណ្តាប់ ធ្នាប់ខណ្ឌសែនសុខបានប្រាប់ថា ការចុះ រៀបចំសណ្តាប់ធ្នាប់ និងកាត់ស្លាកយីហោ នៅចំណុចខាងលើនេះគឺអាជ្ញាធរបានជូនដំណឹងឲ្យរុះរើជាយូរមកហើយ តែពួកគាត់ មិនព្រមរុះរើ ទើបនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា នេះកម្លាំងសណ្តាប់ធ្នាប់ខណ្ឌបានចុះរៀបចំសណ្តាប់ធ្នាប់ម្តងទៀត និងកាត់ស្លាក យីហោមួយចំនួនទៀត ។

លោក ប៊ិន ចាន់ថា បានប្រាប់ទៀតថា ចំពោះការចោទប្រកាន់ថា យកលុយប្រជាពលរដ្ឋជាថ្នូរមិនកាត់ស្លាកយីហោនោះ មិនពិតទេ តាមពិតគោលដៅខាងលើគឺ អាជ្ញាធរខណ្ឌតម្រូវឲ្យចុះកាត់ចោលទាំង អស់ បើសិនជាម្ចាស់មិនព្រមរុះរើដោយ ខ្លួនឯង ប៉ុន្តែពេលនេះ ដោយសារកម្លាំង ជាប់រវល់ការពារថ្នាក់ដឹកនាំ ទើបមិនបាន ចុះកាត់ទៀត ដោយលោកបញ្ជាក់ថា នឹង ចុះកាត់បន្តពេលខាងមុខនេះ ៕ ហេង នរិន្ទ្រ

a1-1 a1-1


ចែករំលែក៖