ព័ត៌មានទាន់ហេតុការណ៍៖

ឆ្នាំ២០១៧រាជរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៏គ្រោងចំណាយថវិកាជាង៤០០លានដុល្លារឲ្យទៅថ្នាក់ក្រោមជាតិ

ចែករំលែក៖

ភ្នំពេញ ៖ លោក សក់ សេដ្ឋា រដ្ឋលេខា ធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍នៅក្នុងសិក្ខាសាលាជាតិ ស្តីពីការរៀបចំ ផែនការសកម្មភាព និងថវិកាឆ្នាំ២០១៧ នៃគណៈកម្មាធិការសម្រាប់ការអភិវឌ្ឍ បែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)កាលពីរសៀលថ្ងៃទី២៥ ខែ វិច្ឆិកាថា ក្នុងឆ្នាំ២០១៧ខាងមុខរាជរដ្ឋា ភិបាលគ្រោងចំណាយថវិកាជាង៤០០ លានដុល្លារ ដែលត្រូវបែងចែកទៅឲ្យថ្នាក់ក្រោមជាតិ ។

លោក សក់ សេដ្ឋា ជាប្រធាន លេខា ធិការដ្ឋាន(គ.ជ.អ.ប) បានថ្លែងថា អង្គ សិក្ខាសាលា ក៏បានរៀបចំឲ្យមានការពិភាក្សា នៅលើសេចក្តីព្រាងលទ្ធផលរំពឹងទុកចំនួន ៣៦ ដែលត្រូវសម្រេចនៅក្នុង ឆ្នាំ២០១៧ ព្រមទាំងការពិនិត្យពិភាក្សាលើបញ្ហា ប្រឈមនានា ដែលបានជួបប្រទះ នៅក្នុង ឆ្នាំ២០១៦ និងកំណត់នូវវិធីសាស្ត្រសមស្រប និងវិធានការចំាំបាច់នានា ដែលត្រូវអនុវត្ត នៅក្នុងឆ្នាំ២០១៧ ដើម្បីធានាដល់ការ សម្រេចនូវលទ្ធផលរំពឹងទុក ។

លោកបន្ថែមថា ផ្អែកលើការពិភាក្សា តាមក្រុម និងវេទិកាសំណួរចម្លើយ អង្គ សិក្ខាសាលាទាំងមូលបានសម្តែងការ គាំទ្រ និងឯកភាពទៅលើលទ្ធផលរំពឹង ទុកទាំង៣៦ ដែលបានគ្រោងសម្រាប់ការ អនុវត្តនៅឆ្នាំ២០១៧ ។ ធនធានប៉ាន់ស្មាន សរុប សម្រាប់ គាំទ្រ ដល់ការអនុវត្ត ដែនការ សកម្មភាព និងថវិកា ឆ្នាំ២០១៧ របស់ គ.ជ.អ.ប. មានចំនួនប្រមាណជាង៤៣៨ លានដុល្លា ដែលនៅក្នុងនោះរួមមានធន ធានរបស់រាជរដ្ឋាភិបាលចំនួន៣៩៦ លានដុល្លារដែលត្រូវបែងចែកឲ្យរដ្ឋបាល ថ្នាក់ក្រោមជាតិ និងធនធានចូលរួមចំណែក របស់ដៃគូអភិវឌ្ឍន៍ចំនួន៤២លានដុល្លារ ។ ផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៧ និងត្រូវអនុវត្តដោយក្រសួង សា្ថប័ន នៅ ថ្នាក់ជាតិ ចំនួន២១ និងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទូទាំងប្រទេស រួម ទាំងអង្គការ សង្គមស៊ីវិលមួយចំនួន ទៀតផង ។

ថ្លែងនៅក្នុងឱកាសបិទសិក្ខាសាលា ជាតិ ស្ដីពីការរៀបចំផែនការ សកម្មភាព និងថវិកាឆ្នាំ២០១៧របស់ គ.ជ.អ.ប នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នាសាលប្រជុំក្រសួងមហា ផ្ទៃសម្ដេច ក្រឡោហោម ស ខេង ឧបនាយក រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប) ក្នុងនាមរាជរដ្ឋាភិបាលនិងក្នុងនាមគ.ជ.អ.បសម្តេចបានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះដៃគូអភិវឌ្ឍន៍ នានាដែលបានបន្តគាំទ្រដល់កិច្ចដំណើរ ការកំណែទម្រង់ដ៏មានសារៈសំខាន់នេះនិងបានវាយតម្លៃខ្ពស់ចំពោះអង្គការសង្គម ស៊ីវិលនានាដែលបានចូលរួមចំណែកនិង ផ្តល់ការគាំទ្រនៅក្នុងកិច្ចការសំខាន់ៗមួយចំនួននៃកិច្ចដំណើរការកំណែទម្រង់ការ អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ៕ តាឡឹម

talem-1 talem-6 talem-2 talem-3 talem-4 talem-5


ចែករំលែក៖